អាមេរិកផ្អាកជើងហោះហើរទៅកាន់គុយបា លើកលែងតែរដ្ឋធានី Lahabana

(VOVWORLD) - ក្នុងទង្វើរមួយនាពេលថ្មីៗនេះសំដៅធ្វើឲ្យវិធានការដាក់សម្ពាធកើនតែកើនឡើងក្នុងការប្រឆាំងគុយបា នាថ្ងៃទី ២៥ ខែតុលារដ្ឋាភិបាលអាមេរិកបានប្រកាសផ្អាកជើងហោះហើរទាំងអស់ទៅកាន់ប្រទេសគុយបា លើកលែងតែរដ្ឋធានីLahabana ។ 

 នេះជាវិធានការទី ២ ដែលអាមេរិកបានប្រកាសក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ដើម្បីរឹតបន្តឹងសកម្មភាពធ្វើដំណើរតាមជើងអាកាសទៅកាន់ប្រទេសកោះ Caribe នេះ  ។សេចក្តីសម្រេចដូចពោលខាងលើនេះនឹងប៉ះពាល់ដល់ព្រលានយន្តហោះចំនួន ៩ នៅលើកោះប្រទេសកោះ Caribe នេះ។ ជាក់ស្តែង ក្រសួងចរាចរណ៍និងដឹកជញ្ជូនអាមេរិកបានជូនដំណឹងផ្អាកជើងហោះហើររបស់ JetBlue និង American Airlines ដោយហាមឃាត់ចាប់ពីថ្ងៃទី ១០ ខែធ្នូខាងមុខនេះ។ ក៏ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោននៅតែអនុញ្ញាតឱ្យរក្សាជើងហោះហើរពីអាមេរិកទៅកាន់ទីក្រុង Lahabana ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ