អាមេរិកពង្រីកវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី
(VOVWORLD) - កាលពីថ្ងៃទី ៥ ខែមិថុនា ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានពង្រីកវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
ទង់ជាតិអាមេរិក និងទង់ជាតិរុស្ស៊ី។ រូបថត៖ REUTERS/TTXVN |
នៅក្នុងបញ្ជីរាយនាមរបស់ក្រសួងរតនាគារអាមេរិករួមមានបុគ្គលចំនួន៧នាក់និងនីតិបុគ្គលម្នាក់របស់រុស្ស៊ី ដែលជាអ្នកផលិតសេរ៉ាមិច លោក Perko Julleuchter នៅ Kaluga។ បើតាមទីភ្នាក់ងារនេះ មូលដ្ឋានគ្រឹះសម្រាប់ការដាក់ទណ្ឌកម្មលើបុគ្គលទាំងនេះ គឺការចោទប្រកាន់ "មានឥទ្ធិពលព្យាអាក្រក ដោយសារតែតួនាទីរបស់ពួកគេនៅក្នុងយុទ្ធនាការរបស់រុស្ស៊ីដំដៅបង្កអស្ថេរភាពនៅMoldova "។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ទទួលបន្ទុកការប្រឆាំងភេរវកម្មនិងស៊ើបការណ៍ហិរញ្ញវត្ថុ លោក Brian Nelson បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប "នៅតែប្តេជ្ញាចាត់វិធានការប្រឆាំងនឹងបុគ្គលដែលចូលរួមក្នុងសកម្មភាពប៉ះពាល់ដល់ផលប្រយោជន៍របស់រដ្ឋាភិបាល Moldova"។ ការដាក់បុគ្គលនិងនីតិបុគ្គលទាំងនេះទៅក្នុងបញ្ជីរបស់ក្រសួងរតនាគារមានន័យថា នឹងបង្កកទ្រព្យសម្បត្តិរបស់ពួកគេនៅអាមេរិក ហាមឃាត់ជនអាមេរិកធ្វើអាជីវកម្មជាមួយពួកគេ និងរឹតបន្តឹងការធ្វើដំណើរឆ្លងដែន។
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយ សហភាពអឺរ៉ុបបានចុះក្នុងបញ្ជីខ្មៅជនជាតិរុស្ស៊ី ៩ នាក់ រួមទាំងអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Oleg Sviridenko និងចៅក្រមបួនរូប ដោយចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សក្នុងសំណុំរឿងកាត់ក្តីសកម្មជន Vladimir Kara-Murza ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ។ EU បានចាត់ទុកសេចក្តីសម្រេចនេះថា "មានហេតុផលនយោបាយនិងផ្អែកលើការចោទប្រកាន់មិនពិត"។ មុននោះ កាលពីថ្ងៃទី ១៧ ខែមេសា តុលាការក្រុងម៉ូស្គូបានកាត់ទោសលោក Vladimir Kara-Murza ឱ្យជាប់ពន្ធនាគារ ២៥ ឆ្នាំ ដោយចោទប្រកាន់ពីបទក្បត់ជាតិ ផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកងទ័ពរុស្ស៊ី និងជាថ្នាក់ដឹកនាំអង្គការមិនសមរម្យ៕