អាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេស Nordic
(VOVWORLD) - ប្រធានាធិបតីអាមេរិក និងហ្វាំងឡង់ រួមជាមយយសនាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក អ៊ីស្លង់ ន័រវេស និងស៊ុយអែត បានជួបប្រជុំគ្នានៅទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់កាលពីថ្ងៃទី ១៣ ខែកក្កដា។
ប្រធានាធិបតីអាមេរិក លោក Biden ក្នុងសន្និសីទកាសែតជាមួយសមភាគីហ្វាំងឡង់។ |
មេដឹកនាំប្រទេសទាំងនេះបានអះអាងសារជាថ្មីអំពីទំនាក់ទំនងភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិកនិងក្រុមប្រទេស Nordic និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ បរិស្ថាន បច្ចេកវិទ្យា និងសង្គម។
ប្រទេសទាំងនោះបានអះអាងថា នឹងបន្តគាំទ្រឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយនឹងបន្តជួយឧបត្ថម្ភប្រទេសនេះតាមរយៈជំនួយផ្នែកសន្តិសុខ សេដ្ឋកិច្ច ច្បាប់ និងមនុស្សធម៌។ ភាគីទាំងអស់ក៏សង្ឃឹមថា ប្រទេសស៊ុយអែតនឹងចូលរួមអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្នុងពេលឆាប់ៗនេះ៕