អាមេរិកពិចារណាវិធានការបង្កើនសម្ពាធចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
|
អាមេរិកពិចារណាវិធានការបង្កើនសម្ពាធចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (Getty) |
(VOVworld)_ថ្លែងមតិចំពោះមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ១៩មេសា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានប្រកាសថា អាមេរិកកំពុងស្វែងរកវិធានការដើម្បីដាក់សម្ពាធចំពោះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលទាក់ទិនទៅនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ។ លោក Rex Tillerson បានលើកច្បាស់ថា វ៉ាស៊ីនតោនកំពុងពិចារណាលើគ្រប់វិធានការ ក្នុងនោះមានការដាក់បញ្ចូលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក្នុងបញ្ជីក្រុមប្រទេសគាំពារភេរវកម្មសំដៅដាក់សម្ពាធ ដើម្បីព្យុងយ៉ាងសន្យាឡើងវិញជាមួយវ៉ាស៊ីនតោន។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត នាថ្ងៃដដែល ឆ្លើយសំភាសន៍ពីមូលដ្ឋានទ័ពជើងទឹក Yokosuka នៅជប៉ុន អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានបដិសេធលទ្ធភាពអាមេរិកនឹងរៀបចំកិច្ចចរចារផ្ទាល់ជាមួយ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាពេលបច្ចុប្បន្ននេះ។ តាមលោក Pence ថា អាទិភាពបច្ចុប្បន្ននេះរបស់វ៉ាស៊ីនតោនគឺបង្កើនសម្ពាធទៅលើព្យុងយ៉ាង និងប្រការតែមួយគត់ដែលអាមេរិកចង់បានស្ដាប់ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនោះគឺគេកំពុងបញ្ឈប់ និងលុបចោលទាំងស្រុងនូវកម្មវិធីកាំជ្រួចមីស៊ីលនិងអាវុធនុយក្លេអ៊ែរ។
នាថ្ងៃទី ២០ មេសា ប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo-ahn ក៏បញ្ជាឲ្យកងទ័ពរបស់ប្រទេសនេះបង្កើនលទ្ធភាពត្រៀមខ្លួនជាស្រេចតតបភ្លាមមួយរំពេចចំពោះទង្វើបង្កររឿងហេតុរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ៕