អាមេរិកពន្យារពេលដំឡើងពន្ធ ២៥០ ពាន់លានដុល្លារអាមេរិកលើទំនិញចិន

(VOVWORLD) - នាថ្ងៃទី ១១ ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក  Donald Trump បានជូនដំណឹងថាយោងតាមសំណើរបស់ទីក្រុងប៉េកាំង លោកបានឯកភាពពន្យារពេល ២ សប្តាហ៍ថែមទៀតសម្រាប់ផែនការដំឡើងពន្ធដល់ ៣០ % លើទំនិញ នាំចូលពីចិន ដោយមានទឹកប្រាក់ ២៥០ ពាន់លានដុល្លារអាមេរិក ដែលធ្លាប់ត្រូវបានយកពន្ធ ២៥ % ផងដែរ។
អាមេរិកពន្យារពេលដំឡើងពន្ធ ២៥០ ពាន់លានដុល្លារអាមេរិកលើទំនិញចិន - ảnh 1 ប្រធានាធិបតីអាមេរិកលោក  Donald Trump (រូបថត៖  AFP/TTXVN)

លោក Trump បានឲ្យដឹងថាការពន្យារពេលសម្រាបើការដំឡើងពន្ធចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែតុលា គឺជា“ កាយវិការសុច្ឆន្ទៈ” របស់ភាគីអាមេរិក។ គួរជម្រាបថានាព្រឹកថ្ងៃដដែលនេះ ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសថានឹងលើកលែងដំឡើងពន្ធបន្ថែមលើមុខទំនិញនាំចូលពីអាមេរិកចំនួន ១៦ មុខ។ នេះគឺជាលើកទីមួយ ដែលប្រទេសចិនដកទំនិញរបស់អាមេរិកចេញពីបញ្ជីយកពន្ធបន្ថែមដែលទីក្រុងប៉េកាំងមានបំណងចង់ឆ្លើយតបនឹងទីក្រុងវ៉ាស៊ីនតោនក្នុងបរិបទ ដែលភាពតាន តឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីកាន់តែកើនឡើងផងដែរ។ ការសម្រេចចិត្តនេះគ្រោងនឹងចូលជាធរមានក្នុងរយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ