|
មេដឹកនាំស.ប.បលោក Kim Jong-un តាមដានការសាកល្បងកាំជ្រួចមីស៊ីលមួយ
(រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២ កុម្ភៈ ទីប្រឹក្សារដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកតំបន់
អាស៊ីខាងកើតលោក Daniel Russel បានប្រកាសថា ការបាញ់បង្ហោះផ្កាយរណបណា
ក៏ដោយរបស់ស.ប.បកូរ៉េនឹងសុទ្ធតែរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកាតព្វកិច្ចអន្តរ
ជាតិរបស់ប្រទេសនេះ។ថ្លែងមតិជាមួយអ្នកយកព័ត៌មាន លោក Russel បានសង្កត់
ធ្ងន់ថា ផែនការបាញ់បង្ហោះផ្កាយរណបរបស់ស.ប.បកូរ៉េនឹងជាមូលដ្ឋានដ៏ រឹងមាំ
ដើម្បីអ.ស.បបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើព្យុងយ៉ាង។
មុននោះ នាយប់ថ្ងៃទី១ កុម្ភ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិបានចុះផ្សាយថា
ស.ប.បកូរ៉េបានជូនដំណឹងឲ្យអង្គការនាវាចរណ៍អន្តរជាតិ (IMO) អំពីផែនការ
បាញ់បង្ហោះផ្កាយរណបក្នុងអំឡុងចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី២៥ កុម្ភៈខាងមុខ៕