អាមេរិកព្រមានបណ្ដាប្រទេសថា មិន​ត្រូវអនុញ្ញត្តិ​ឲ្យ​នាវាដឹកប្រេង​របស់អ៊ីរ៉ង់​ចូលក្នុងដែនសុទ្រ

(VOVWORLD) -នាថ្ងៃទី ៧ ខែវិច្ឆិកា អាមេរិកបានព្រមានបណ្ដាប្រទេសថា មិនត្រូវអនុញ្ញត្តិឲ្យនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចូលក្នុងដែនសមុទ្រ ឬកំពង់ផែសមុទ្រឡើយ។ 
អាមេរិកព្រមានបណ្ដាប្រទេសថា មិន​ត្រូវអនុញ្ញត្តិ​ឲ្យ​នាវាដឹកប្រេង​របស់អ៊ីរ៉ង់​ចូលក្នុងដែនសុទ្រ - ảnh 1 នាវាដឹកប្រេងចេញពីកំពង់ផែ Bandar Abbas ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ (ប្រភព: AFP)

យោងតាមក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ការដែលអនុញ្ញាតឱ្យនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចូលក្នុងដែនសមុទ្រអាចដើរបញ្ច្រាសទៅនឹងរាល់បទដាក់ទណ្ឌកម្មរបស់អាមេរិក ដែលទើបតែមានសុពលភាពផងដែរ។ ក្រសួងការបរទេសអាមេរិកបានសង្កត់ធ្ងន់ថាសកម្មភាពនេះ មិនត្រឹមតែធ្វើឲ្យបណ្ដាប្រទេសត្រូវទទួលរងនូវបទដាក់ទណ្ឌកម្មរបស់វ៉ាស៊ីនតោនប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងបរិស្ថាន ប្រសិនបើកើតមានឡើងគ្រោះថ្នាក់ ដោយសារការធានារ៉ាប់រងសម្រាប់នាវាដឹកប្រេងរបស់អ៊ីរ៉ង់ក៏រំលោភលើបទដាក់ទណ្ឌកម្មរបស់អាមេរិកផងដែរ។

ស្ដីពីបទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់របស់អាមេរិកនោះ នាថ្ងៃទី ៨ ខែវិច្ឆិកា តម្លៃប្រែងបានធ្លាក់ចុះ ដោយសារអាមេរិក បានអនុញ្ញាតឱ្យប្រទេសនិងតំបន់ដែនដីចំនួន ៨ បន្តការបញ្ជាទិញប្រេងរបស់អ៊ីរ៉ង់ក្នុងរយៈពេល ១៨០ ថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ