អាមេរិកព្រមានវាយពន្ធប្រសិនបើម៉ិកស៊ិកផ្លាស់ប្តូរគោលជំហរជាមួយកិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុក

(VOVWORLD) -  នាថ្ងៃទី ១០ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថាអាមេរិកបានចុះហត្ថលេខាបំពេញបន្ថែមលើខ្លឹមសារមួយនៅក្នុងកិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុក និងសន្តិសុខជាមួយប្រទេសម៉ិកស៊ិក ហើយកិច្ចព្រមព្រៀងនេះនឹងចាំបាច់ត្រូវមានការអនុម័តរបស់រដ្ឋសភាម៉ិកស៊ិកផងដែរ។
អាមេរិកព្រមានវាយពន្ធប្រសិនបើម៉ិកស៊ិកផ្លាស់ប្តូរគោលជំហរជាមួយកិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុក - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

ទោះបីជាមិនលើកឡើងជាលំអិតក៏ដោយ ប៉ុន្តែលោក Donald Trump បានព្រមានថានឹងវាយពន្ធប្រសិនបើរដ្ឋសភាម៉ិកស៊ិកមិនផ្តល់សច្ចាប័នលើផែនការដូចពោលខាងនេះដែរ។ លោក Donald Trump បានលើកច្បាស់ថាអាមេរិកបានចុះហត្ថលេខានិងដាក់បញ្ចូលចំណែកមួយដ៏សំខាន់ថែមទៀតក្នុងច្បាប់ធ្វើចំណាកស្រុកនិងសន្តិសុខជាមួយម៉ិកស៊ិក។ លោក Donald Trump ក៏បានសង្កត់ធ្ងន់ថា ទោះបីមិនទន្ទឹងរង់ចាំបានរាល់ការរបាំងណាមួយនៅក្នុងការបោះឆ្នោតរបស់ រដ្ឋសភាម៉ិកស៊ិកក៏ដោយ ប៉ុន្តែប្រសិនបើផែនការនេះមិនត្រូវបានផ្តល់សច្ចាប័ននោះទេ ទីក្រុងវ៉ាស៊ីនតោននឹងវាយពន្ធឡើងវិញលើប្រទេសនេះតែម្តងផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ