អាមេរិកព្រមានអំពីការវាយប្រហារភេរវកម្មថ្មីនៅអឺរ៉ុប

អាមេរិកព្រមានអំពីការវាយប្រហារភេរវកម្មថ្មីនៅអឺរ៉ុប - ảnh 1
ក្រុមខ្មាន់កាំភ្លើង IS (រូបថត៖dailyrecord.co.uk)

(VOVworld) - បណ្ដាក្រុមភេរវកម្ម ក្នុងនោះមាន Al-Qaeda និងអង្គការរដ្ឋអ៊ីស្លាម (IS)
ស្វ័យប្រកាសកំពុងរៀបចំផែនការសំរាប់ការវាយប្រហារភេរវកម្មថ្មីតម្រង់ទៅលើ
ប្រជាពលរដ្ឋអាមេរិកនៅឯបរទេស ជាពិសេសគឺនៅអឺរ៉ុប។នេះជាការព្រមានអំពី
គ្រោះអាសន្នភេរវកម្មទូទាំងពិភពលោកដែលបានចេញផ្សាយនាថ្ងៃទី៣ មិនា
ដោយក្រសួងការបរទេសអាមេរិក។សេចក្ដីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ទៅលើ
ព័ត៌មានគួរឲ្យជឿទុកចិត្តដែលសរឲ្យឃើញថា ក្រុមភេរវកម្មដូចជា IS Al Qaeda
និងសាខានានាបន្តរៀបចំផែនការអនុវត្តន៍ការវាយប្រហារនាពេលខាងមុខនៅ
អឺរ៉ុប។សេចក្ដីថ្លែងការណ៍ពោលខាងលើចាត់ទុកថា ការវាយប្រហារនៅអឺរ៉ុបអាច
 បានអនុវត្តន៍ដោយមុខសញ្ញាជ្រុលនិយមដោយឡែកនៅតាមមធ្យោបាយគមនា
គមន៍ ឬនៅទីកន្លែងប្រជុំជនដែលមិនមានការព្រមានជាមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ