|
រំលឹកវិញ្ញាណក្ខ័នជនរងគ្រោះក្នុងការបាញ់រះនៅទីក្រុង Orlando នាថ្ងៃទី១៥ មិថុនា
(រូបថត៖AFP/TTXVN) |
(VOVworld) - មជ្ឈដ្ឋានមន្ត្រីអាមេរិកបានព្រមានអំពីសតិអារម្មណ៍ធ្វើពហិការជន
អ៊ីស្លាមក្រោយពីការបាញ់រះនៅទីក្រុង Orlando។តាមនោះ មុខសញ្ញាដែលមានអំពើ
គំរាមកំហែងជនអ៊ីស្លាមនឹងមិនទទួលបានការលើកលែងទោស ហើយសូម្បីតែអាច
ត្រូវផ្ដន្ទាទោសទៀតផង។សេចក្ដីប្រកាសនេះត្រូវបានចេញផ្សាយក្រោយពីកើតមាន
ឡើងការបាញ់រះនាពេលថ្មីៗនេះនៅទីក្រុង Orlando រដ្ឋ Florida ដែលជនដៃដល់
ឈ្មោះ Omar Mateen ត្រូវបានចាត់ទុកថា មានសតិអារម្មណ៍អ៊ីស្លាមជ្រុលនិយម។
ក្រសួងយុត្តិធម៌អាមេរិកក៏បានលើកច្បាស់ថា ការគំរាមកំហែងទៅលើសហគមន៍
ជនអ៊ីស្លាម មិនត្រឹមតែជាការខុសឆ្គង់មួយប៉ុណ្ណោះទេ ថែមទាំងជាអំពើរំលោភច្បាប់
ទៀតផង ហើយរាល់អំពើដូច្នេះត្រូវបញ្ចប់។
តាមទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រោយពីការបាញ់រះនៅ Orlando សហគមន៍
ជនអ៊ីស្លាមនៅ Fort Pierce ជាទីកន្លែងដែលជនដៃដល់ Omar Mateen រស់ នៅកំពុង
ទទួលរងការប្រមាថ ការរើសអើងហើយសូម្បីតែការគំរាម សម្លាប់មនុស្សទៀត
ផង។នាបច្ចុប្បន្នមិនទាន់មានការសន្និដ្ឋានចុងក្រោយស្ដីអំពីមូលហេតុ នាំឲ្យ
ឈ្មោះ Mateen ដំណើរការបាញ់រះនៅក្លឹបរាត្រីសំរាប់មនុស្សស្រ ឡាញ់ភេទដូច
គ្នានៅ Orlando នៅឡើយទេ៕