អាមេរិកព្រួយបារម្ភផែនការសាងសង់របស់ចិននៅសមុទ្រខាងកើត

អាមេរិកព្រួយបារម្ភផែនការសាងសង់របស់ចិននៅសមុទ្រខាងកើត - ảnh 1
អាមេរិកព្រួយបារម្ភផែនការសាងសង់របស់ចិននៅសមុទ្រខាងកើត (CSIS)


        Vovworld-បន្ទាប់ពីចិនរាយការណ៍ផែនការសំរេចសកម្មភាពសាងសង់កោះ
​សប្បនិមិតនៅសមុទ្រខាងកើតក្នុងប៉ុន្មានថ្ងៃខាងមុខនោះ អាមេរិកបានសម្ដែងការ​
ព្រួយបារម្ភ។ ក្នុងសេចក្តីប្រកាសនាថ្ងៃទី១៦មិថុនា ក្រសួងការបរទេសអាមេរិក
​បានចាត់ទុកថា​ផែនការរបស់ចិនមិនបានរួមចំណែកកាត់បន្ថយភាពតានតឹងជួយ
​ឧបត្ថម្ភ​ការនាំចេញដំណោះស្រាយសន្តិភាពនិងការទូត ឬជួយពង្រឹងសេចក្តី​
ប្រកាសអធិបតេយ្យភាពដែលបណ្ដាលជំលោះរបស់ប៉េកាំងឡើយ។ សេចក្តី​
ប្រកាស​ពោលខាងលើបាននាំចេញបន្ទាប់ពីចិនអះអាងនឹងសំរេចសំណង់​សាង
សង់​កោះសប្បនិម្មិតនៅប្រជុំកោះ​ Truong Sa របស់វៀតណាមនៅ​សមុទ្រ​ខាងកើត
ដែលប្រទេសនេះទន្ទ្រានកាន់កាប់ខុសច្បាប់។ ក្នុងចំណោម​សំណង់ទាំងនេះ​មាន
សំណង់សំរាប់គោលដៅយោធា។​ចិនបានប្រកាសការងារសាងសង់​ដែល​ប្រទេស
នេះដំណើរការនៅប្រជុំកោះ Truong Sa ស្របច្បាប់សមស្រប​និងត្រឹម​ត្រូវ​ទាំងស្រុង។
ទស្សនៈនេះមិនបានបណ្ដាប្រទេសយល់ព្រមឡើយ ក្នុងនោះ​មាន​វៀតណាមហ្វីលីពីន
ម៉ាឡេស៊ីជាបណ្ដាប្រទេសសំខាន់នៅអាស៊ី-អាគ្នេយ៍​ដែល​មានជំលោះអធិបតេយ្យ
ភាពជាមួយចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ