អាមេរិកព្រួយបារម្មណ៍អំពីទំនាក់ទំនងតានតឹងរវាងចិន-ជប៉ុន

អាមេរិកព្រួយបារម្មណ៍អំពីទំនាក់ទំនងតានតឹងរវាងចិន-ជប៉ុន - ảnh 1
មេបញ្ជាការដំបន់ប៉ាស៊ីហ្វិករបស់អាមេរិកឧត្តមនាវី Samuel Locklear (Reuter)

        Vovworld-នាថ្ងៃទី២៣មករា មេបញ្ជាការដំបន់ប៉ាស៊ីហ្វិករបស់អាមេរិក​ឧត្តម
នាវី Samuel Locklear បានសម្ដែងការព្រួយបារម្មណ៍អំពីទំនាក់ទំនងកាន់តែ​តាន
តឹងឡើងៗ​រវាង​ប្រទេសអាស៊ីឦសានចំនួន២គឺជប៉ុននិងចិនជុំវិញជំលោះ​អធិប
តេយ្យភាពចំពោះ​ក្រុម​កោះ Senkaku (ជាភាសាជប៉ុន)និង Daiyu (ជាភាសា​ចិន)។

        ថ្លែងមតិនៅវិមានបញ្ជកោណលោក Samuel Locklear បានព្រមាននូវ​គ្រោះ​
អាសន្ន​ជួបនឹងការគិតគូរខុសឆ្គក្នុងពេលដែលប្រទេសធំៗទាំងពីរ ខឿនសេដ្ឋកិច្ច​
ធំៗនិង​កំលាំង​យោធាធំៗទាំងពីរមានការខ្វែងគំនិតប៉ុន្តែមិនអាចជួបសន្ទនាបាន​
និងមិនទាន់​រក​ឃើញដំណោះស្រាយការទូតមួយ។ ការថ្លែងមតិរបស់ឧត្តមនាវី
Samuel Locklear ដាក់​ចេញ​១ថ្ងៃក្រោយពេលនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo
Abe ថ្លែងមតិនៅខាង​ក្រៅ​វេទិការ​សេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ស្វីស​បានប្រៀបធៀបទំនាក់ទំនងរវាង​ប្រទេស​នេះជាមួយចិនជាមួយទំនាក់ទំនងរវាង​អង់គ្លេសនិងអាល្លឺម៉ង់មុនសង្គ្រាមលោក​លើកទី១។ អ្នកនាំពាក្យរបស់ជប៉ុនបន្ទាប់​
នោះ​បានអះអាងថា នាយករដ្ឋមន្ត្រី​ Abe មិន​ចាត់ទុកគ្រោះអាសន្នកើតមានឡើង​សង្គ្រាមរវាងមហាអំណាចទាំងពីរនៅទ្វីបអាស៊ី​គឺ​មិនអាចជៀសវាងបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ