អាមេរិកមិនគាំទ្រការកសាងទីប្រជុំជនរបស់អ៊ីស្រាអែលលើតំបន់ដែនដីរបស់ប៉ាឡេស្ទីន
|
អាមេរិកមិនគាំទ្រការកសាងទីប្រជុំជនរបស់អ៊ីស្រាអែលលើតំបន់ដែនដីរបស់ប៉ាឡេស្ទីន (VNA) |
(VOVworld) – នាថ្ងៃទី ១០ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald
Trump បានអះអាងថា៖ លោកមិនជឿជាក់ថា ការបង្កើនការកសាងបណ្ដា
ទីប្រជុំជន របស់អ៊ីស្រាអែលលើតំបន់ដែនដីរបស់ប៉ាឡេស្ទីនគឺជាទង្វើល្អ
សំរាប់សន្តិសភាព នោះទេ។ កាយវិការនេះត្រូវបានចាត់ទុកជាការអត្ថាធិប្បាយ
ស្មោះត្រង់បំផុតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីពី
បញ្ហានេះគិតតាំងពីលោកទទួលដំណែង។ សេចក្តីប្រកាសរបស់លោក Donald
Trump ត្រូវបាននាំចេញមុនពេលដំណើរទស្សនកិច្ចនៅអាមេរិករបស់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។ សហគមន៍
អន្តរជាតិចាត់ទុកទីប្រជុំជនជីព្វទាំងអស់នៅប៉ែកខាង កើត Jerusalem
និងត្រើយខាងលិចគឺខុសច្បាប់៕