អាមេរិកមិនថ្លឹងថ្លែងអនុវត្តវិធានការយោធាចំពោះប្រទេសកូរ៉េខាងជើងទេ
|
អាមេរិកមិនថ្លឹងថ្លែងអនុវត្តវិធានការយោធាចំពោះប្រទេសកូរ៉េខាងជើងទេ (VNA) |
(VOVworld) – អ្នកពិគ្រោះយោបល់សន្តិសុខជាតិអាមេរិក ឧត្តមសេនីយ៍ទោ
Herbert Raymond McMaster បានឲ្យដឹងថា៖ អាមេរិករួមជាមួយបណ្ដាសម្ព័ន្ធ
មិត្តនិងចិនកំពុងពិនិត្យមើលរាល់ប្រតិកម្មចំពោះការសាកល្បងកាំជ្រួចមីស៊ីល
នាពេលថ្មីៗនេះរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ព្រមទាំង
អះអាងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump គ្មានគំនិតអនុវត្ត
វិធាន ការយោធចំពោះព្យុងយ៉ាងនាពេលនេះទេ។ នាថ្ងៃទី ១៦ មេសា ថ្លែងមតិ
នៅ កាណាល់ទូរទស្សន៍ ABC ឧត្តមសេនីយ៍ទោ McMaster បានអះអាងថា៖
នេះគឺ ជាពេលវេលាសំរាប់អាមេរិកដោះស្រាយបញ្ហានេះដោយសន្តិវិធី។ នា
សប្តាហ៍មុន មន្ត្រីអាមេរិកមួយចំនួនបានឲ្យដឹងថា៖ អាមេរិកកំពុងប្រមូល
ផ្តុំទៅលើយុទ្ធសាស្ត្រ មួយជាមួយប្រទេសកូរ៉េខាងជើង ក្នុងនោះ សង្កត់ធ្ងន់
ទៅលើបទដាក់ទណ្ឌកម្ម សេដ្ឋកិច្ចតឹងរឹងថែមទៀត៕