អាមេរិកមានបំណងធានាសន្តិសុខឲ្យទាំងទួរគីនិងកងកម្លាំងជនជាតិ Kurd នៅស៊ីរី
(VOVWORLD) - នាថ្ងៃទី១៤ ខែមករា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថា កិច្ចចរចារនានាកំពុងត្រូវបានរៀបចំឡើងដែលពាក់ព័ន្ធនឹងសំណើររបស់ទីក្រុងវ៉ាស៊ីនតោនសំដៅបង្កើត«តំបន់សុវត្ថិភាពមួយ» នៅតំបន់ព្រំដែននានានៅភាគឦសាននៃប្រទេសស៊ីរី ដែកជាកន្លែងមានភាពតានតឹងកាន់តែកើនឡើងនៅទួរគីនិងកងកម្លាំងជនជាតិ Kurd ដែលគាំទ្រដោយអាមេរិក។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo |
ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅរដ្ឋធានី Riyadh (ប្រទេសអារ៉ាប់ប៊ីសាអូឌីត) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឯតំបន់មជ្ឈិមបូព៌ា លោក Mike Pompeo បានសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ីនតោនមានបំណងចង់ធានាសន្តិសុខនៅព្រំដែនសំរាប់ទាំងទួរគីក៏ដូជាកងកម្លាំងសេនាជនដែលធ្លាប់រួមប្រយុទ្ធជាមួយអាមេរិកក្នុងការប្រឆាំងនឹងអង្គការ «រដ្ឋឥស្លាមស្វ័យប្រកាស (IS)»។ នាបច្ចុប្បន្ន អាមេរិកកំពុងរៀបចំកិច្ចចរចារជាមួយភាគីពាក់ព័ន្ធនានាស្តីពីតំបន់សុវត្ថិភាពដូចពោលខាងលើនេះផងដែរ៕