អាមេរិកមិនបានរកឃើញវិធីដ៏ត្រឹមត្រូវក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយចិនទេ
(VOVWORLD) - នៅក្នុងសុន្ទរកថារបស់ខ្លួនលោក Wang Yi បានលើកឡើង ៥ ចំណុចស្តីពីការវាយតម្លៃចំពោះទំនាក់ទំនងរវាងចិន - អាមេរិកក្រោមទស្សនវិស័យយុទ្ធសាស្ត្រ ព្រមទាំងបានបញ្ជាក់សារជាថ្មីម្តងទៀតថា ទីក្រុងប៉េកាំង នឹង"ឆ្លើយតបដោយស្របច្បាប់" នៅពេលដែល "អធិ បតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូរជាតិ ត្រូវបានគំរាមកំហែងនិងរំលោភបំពានផងដែរ" ។
លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយក្រុមប្រឹក្សាទំនាក់ទំនងកិច្ចការបរទេសអាមេរិក (CFR) |
អញ្ជើញថ្លែងនៅក្នុងការផ្លាស់ប្តូរតាមប្រព័ន្ធវីដេអូជាមួយក្រុមប្រឹក្សាទំនាក់ទំនងកិច្ចការបរទេសអាមេរិក (CFR) នៅយប់ថ្ងៃទី ២៣ ខែមេសា លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មិនបានរកឃើញវិធីត្រឹមត្រូវ ដើម្បីធ្វើឲ្យប្រសើរឡើងនូវំទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ហើយការផ្តាច់ខ្លួនចេញពីខឿនសេដ្ឋកិច្ចធំទី២ នៅលើពិភពលោករបស់អាមេរិកបានធ្វើឱ្យពិភពលោក“ ច្របូកច្របល់”។
នៅក្នុងសុន្ទរកថារបស់ខ្លួនលោក Wang Yi បានលើកឡើង ៥ ចំណុចស្តីពីការវាយតម្លៃចំពោះទំនាក់ទំនងរវាងចិន - អាមេរិកក្រោមទស្សនវិស័យយុទ្ធសាស្ត្រ ព្រមទាំងបានបញ្ជាក់សារជាថ្មីម្តងទៀតថា ទីក្រុងប៉េកាំង នឹង"ឆ្លើយតបដោយស្របច្បាប់" នៅពេលដែល "អធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូរជាតិ ត្រូវបានគំរាមកំហែងនិងរំលោភបំពានផងដែរ" ។ លោក Wang Yi ក៏បានអំពាវនាវឱ្យប្រទេសទាំង ២ ស្វះស្វែងរកវិធីសាស្ត្រដើម្បីរួមរស់ជាមួយគ្នាដោយសន្តិភាពនិងសហប្រតិបត្តិការផងដែរ៕