អាមេរិកមិនបោះបង់ចោលវិធានការការទូតជាមួយកូរ៉េខាងជើង
(VOVWORLD) -អាមេរិកនឹងមិនបោះបង់ចោលការប្រើប្រាស់វិធានការការទូតដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើង បោះបង់ចោលកម្មវិធីកាំជ្រួចមីស៊ីលនិងនុយក្លេអ៊ែររបស់ប្រទេសនេះឡើយ។
អាមេរិកមិនបោះបង់ចោលវិធានការការទូតជាមួយកូរ៉េខាងជើង |
អាមេរិកនឹងមិនបោះបង់ចោលការប្រើប្រាស់វិធានការការទូតដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើង បោះបង់ចោលកម្មវិធីកាំជ្រួចមីស៊ីលនិងនុយក្លេអ៊ែររបស់ប្រទេសនេះឡើយ។សេចក្តីប្រកាសនេះត្រូវបាននាំចេញដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert នៅក្នុងសន្និសីទកាសែត ជាមួយអ្នកសារព័ត៌មានបរទេសនៅថ្ងៃទី ១៣ កញ្ញា។ លោកស្រី Nauert អះអាងថាវិធានការការទូត គឺជា"ការទាក់ទងផ្ទាល់ដោយអាទិភាព និងចម្បង" តាមលោកស្រីថា ក្រសួងការបរទេសអាមេរិកមានទស្សនៈ "ពិតជាក់ស្ដែង" ហើយក៏មាន "សុទិដ្ឋិនិយម" ថាវិធានការការទូតនេះ នឹងដោះស្រាយបានបញ្ហា។ ក៏ប៉ុន្តែ ប្រសិនបើបរាជ័យវិញនោះ ក្រសួងហិរញ្ញវត្ថុអាមេរិកអាចប្រើវិធានការដាក់ទណ្ឌកម្មដោយឯកតោភាគី ខណៈពេលដែលក្រសួងការពារជាតិអាមេរិកមាន " បញ្ជីរាយនាមកិច្ចការដែល ប្រាកដថាអាចធ្វើបាន" ៕