អាមេរិកមានរដ្ឋមន្ត្រីយុត្តិធម៌ថ្មី

អាមេរិកមានរដ្ឋមន្ត្រីយុត្តិធម៌ថ្មី - ảnh 1
លោកស្រី Loretta Lynch រដ្ឋមន្ត្រីយុត្តិធម៌ថ្មីរបស់អាមេរិក
(រូបថត: ABC News)


(VOVworld)-នាថ្ងៃទី២៣មេសា លោកស្រី Loretta Lynch ព្រះរាជអាជ្ញាទីក្រុង
​ញូវយ៉ក (អាមេរិក) ត្រូវបានព្រឹទ្ធសភាអនុម័តជា​ឯកឆន្ទៈឲ្យកាន់ដំណែងរដ្ឋមន្ត្រី យុត្តិធម៌ជំនួសលោក Eric Holder ។ ដោយការអនុម័តនេះ លោកស្រីអាយុ៥៥
ឆ្នាំ នេះ នឹងក្លាយទៅជានារីស្បែកខ្មៅដំបូងក្នុងប្រវត្តិសាស្រ្ត កាន់ដំណែងជា
ប្រមុខ ស្ថាប័នប្រតិបត្តិច្បាប់របស់អាមេរិក។ដំណើរការអនុម័តឲ្យលោកស្រី
Lynch កាន់ ដំណែងជារដ្ឋមន្ត្រីយុត្តិធម៌ត្រូវជាប់គាំងច្រើនសប្តាហ៍ ដោយសារ
ភាពចម្រូងចម្រាស់រវាងអ្នកតាក់តែងច្បាប់នៃគណៈបក្ស ប្រជាធិបតេយ្យ
និងសហការីនៃគណៈបក្សសាធារណរដ្ឋ អំពីមាត្រាទប់ស្កាត់ការជួញដូរមនុស្ស
និងមាត្រា ទាក់ទិនដល់ការរំលូតកូន។ សមាជិកសភាមួយចំនួនរបស់គណៈ
បក្សសាធារណ រដ្ឋមានការប្រឆាំងជំទាស់ការតែងតាំងនេះ ដោយសារ អ្នកនយោ
បាយជាស្ត្រី១រូប នេះបានគាំទ្រយ៉ាងខ្លាំងក្លារអនុក្រិតប្រតិបត្តិច្បាប់របស់លោក
ប្រធានាធិបតី Obama ដោយអនុញ្ញត្តិឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ជាង៥លាន
នាក់ មានសិទ្ធស្នាក់នៅនិងធ្វើការនៅអាមរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ