អាមេរិកមានសុទិដ្ឋិនិយមអំពីយថាទស្សន៍សម្រេចបាន TPP ក្នុងឆ្នាំ ២០១៥
|
អាមេរិកមានសុទិដ្ឋិនិយមអំពីយថាទស្សន៍សម្រេចបាន TPP ក្នុងឆ្នាំ ២០១៥ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៦ កញ្ញា ប្រធានាធិបតីអាមេរិក លោក Barack Obama
បានសម្តែងនូវសុទិដ្ឋិនិយមអំពីលទ្ធភាពសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) មុនចុងឆ្នាំ ២០១៥ ដោយមិនអើពើដល់
ការខ្វែងគំនិតជុំវិញបញ្ហាសំខាន់មួយចំនួន។ ការវាយតំលៃពោលខាងលើត្រូវបាន
លើកឡើងក្នុងកាលៈទេសៈបណ្ដាអ្នកចរចារនៃប្រទេសចូលរួម TPP ចំនួន ៤
រួមមាន៖ អាមេរិកជប៉ុនកាណាដានិងមេកស៊ិកបានរៀបចំកិច្ចប្រជុំជាច្រើននៅ
វ៉ាស៊ីនតោន នាសប្តាហ៍មុន ដើម្បីពិភាគ្សាអំពីបញ្ហានៅសេសសល់។ តាមប្រភព
ព័ត៌មានមួយចំនួនថា៖ ប្រទេសចូលរួមការចរចារអំពី TPP កំពុងពិនិត្យមើល
រៀបចំ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាចុងខែកញ្ញា ឬ ដើមខែតុលា ខាងមុខ នៅអាមេរិក។
ការខ្វែងគំនិតធំមួយក្នុងការចរចារលើកនេះគឺជប៉ុននិងអាមេរិកមិនទាន់ឯកភាព
ជាមួយគ្នាអំពីពន្ធចំពោះទំនិញកសិផលនិងរថយន្ត៕