អាមេរិកយកចិត្តទុកដាក់ជាពិសេសដល់តំបន់អាស៊ីប៉ាស៊ីហ្វិក

អាមេរិកយកចិត្តទុកដាក់ជាពិសេសដល់តំបន់អាស៊ីប៉ាស៊ីហ្វិក - ảnh 1
លោកស្រី Hillary Clinton
(រូបថតៈ Internet)


(VOV)-ថ្លែងមតិនៅសាលាសភាបណ្ឌិតកងទ័ពជើងទឹកអាមេរិកនាថ្ងៃទី១១
មេសា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Hillary Clinton បានសង្កត់ធ្ងន់ជាថ្មី
ម្តងទៀតដល់តួនាទីរបស់តំបន់អាស៊ី ប៉ាស៊ីហ្វិកក្នុងសតវត្សទី២១ និង អះអាងជា
ថ្មីម្តង់ទៀតនូវយុទ្ធសាស្រ្តក៏ដូចជាផលប្រយោជន៌របស់អាមេរិកចំពោះការ វិល
ត្រឡប់មកតំបន់នេះវិញ។ តាមលោកស្រី Clintonថា តំបន់អាស៊ី ប៉ាស៊ីហ្វិក ជា
តំបន់ធំទូលាយ ស្រូបយកចំនួនប្រជាជនពាក់កណ្តាលពិភពលោក និងជាទី
កន្លែងមានប្រទេសសម្ព័ន្ធមិត្តគួរឲ្យទុកចិត្តរបស់អាមេរិក។ និយាយដល់សន្តិសុខ
ក្នុងតំបន់ក្នុងនោះមាន បញ្ហាសេរីនាវាចរណ៌នៅតំបន់សមុទ្រខាងកើត រដ្ឋមន្រ្តី
ការបរទេស Hillary បានរំលឹកថា អាមេរិកមិនកាន់ជើងភាគីណាក្នុងបញ្ហាជំលោះ
ដែនដីទេ ប៉ុន្តែ អាមេរិកគាំទ្រដំណោះស្រាយសន្តិភាពចំពោះបញ្ហានេះ។ ភាគី
ទាំងឡាយត្រូវគោរពច្បាប់អន្តរជាតិ ជម្រុញរាល់ដំណោះស្រាយសន្តិភាព
សម្រាប់បណ្តាជំលោះ ខាងក្រៅស្តីអំពីបញ្ហាសេរីនាវាចរណ៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ