អាមេរិកយកចិត្តទុកដាក់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន

អាមេរិកយកចិត្តទុកដាក់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន - ảnh 1
លោក Rex Tillerson

(VOVworld)-នាថ្ងៃទី១០មិនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បាន
ទទួលជួបនិងធ្វើការជាមួយឯកអគ្គរដ្ឋទូត ភារៈធារីស្ថានទូតអាស៊ាននានាប្រចាំទីក្រុង
 វ៉ាស៊ីនតោន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh
អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ រដ្ឋមន្ត្រី Rex Tillerson បានអះអាងថា អាមេរិក
ជានិច្ចកាលគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ហើយនឹងបន្តបង្កើន
 កិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធសមាគមនក៏ដូចជាប្រទេសដទៃនានាដើម្បីសន្តិ
ភាព សន្តិសុខ និងការអភិវឌ្ឍន៍សម្បូររុងរឿងក្នុងតំបន់ ក៏ដូចជាទប់ទល់ជាមួយរាល់
 ការសាកល្បងចំពោះមុខ។ លោករូបនេះបានឲ្យដឹងថែមទៀតថា អាមេរិកនឹងសកម្ម
 ចូលរួមរាល់វេទិកាក្នុងតំបន់។

        នៅទីនេះ ឯកអគ្គរដ្ឋទូតនិងភារៈធារីអាស៊ាននានាបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ
២០១៧នេះ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិកគប្បីជម្រុញឲ្យបានខ្លាំង
ក្លាថែមទៀត។ ឯកអគ្គរដ្ឋទូត Pham Quang Vinh ក៏បានចែករំលែកនូវមតិរបស់
តំណាងអាស៊ាននានា ស្តីពីទំនាក់ទំនងអាស៊ាន-អាមេរិក ព្រមទាំងជូនដំណឹងនូវ
ទិសដៅអាទិភាពនៃឆ្នាំ APEC ២០១៧ ដោយវៀតណាមទទួលរៀបចំ ក្នុងនោះ មាន
សប្តាហ៍ជាន់ខ្ពស់ APEC នាខែវិច្ឆិកាឆ្នាំ២០១៧ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ