អាមេរិករក្សាកិច្ចខិតខំប្រឹងប្រែងការទូតជាមួយកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី៣១ ឧសភា ក្រសួងការបរទេសអាមេរិកបានប្រកាសថា ប្រទេសនេះនៅតែរក្សាប្តេជ្ញាចិត្តការទូតជាមួយកូរ៉េខាងជើង ក្នុងការឆ្លើយតបទៅនឹងការរិះគន់របស់កូរ៉េខាងជើង ចំពោះ“អរិភាព” របស់ក្រុងវ៉ាស៊ីនតោន ចំពោះក្រុងព្យុងយាង។ 

ទីភ្នាក់ងារសារពត៌មាន Yonhap របស់កូរ៉េខាងត្បូងបានដកស្រង់សំដីរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដែលបញ្ជាក់ថា អាមេរិកក្តាប់បានយ៉ាងច្បាស់ពីការអត្ថាធិប្បាយដែលបាននាំចេញដោយអ្នកសារព័ត៌មានកូរ៉េខាងជើង។ គោលនយោបាយរបស់អាមេរិកចំពោះកូរ៉េខាងជើង គឺអំពាវនាវឱ្យមានវិធីអភិក្រមជាក់ស្តែងដែលមានលក្ខណៈបើកចំហ និងស្ទាបស្ទង់តាមផ្លូវការទូតចំពោះកូរ៉េខាងជើង ដើម្បីសម្រេចបានវឌ្ឍនៈភាព សំដៅពង្រឹងសន្តិសុខសម្រាប់អាមេរិក សម្ព័ន្ធមិត្ត និងកងកម្លាំងដែលបានដាក់ពង្រាយ។

សេចក្តីថ្លែងការណ៍នេះ បាននាំចេញមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចុះផ្សាយអត្ថបទដោយបានរិះគន់អាមេរិក លុបចាលការរឹតត្បិតលើមីស៊ីលរបស់កូរ៉េខាងត្បូងក្នុងអំឡុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក Joe Biden និងសមភាគីកូរ៉េខាងត្បូងលោក Moon Jae-in នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ២១ ខែឧសភា ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ