អាមេរិករក្សាការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង

(VOVWORLD) - រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ជាថ្មីចំពោះការបន្តអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) "លើគ្រប់វិស័យ" និង " មានប្រសិទ្ធិភាព" ចំពោះកូរ៉េខាងជើង ។
អាមេរិករក្សាការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង - ảnh 1អាមេរិករក្សាការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង 

ក្នុងរបាយការណ៍ដែលបានចេញផ្សាយលើគេហទំព័ររបស់គណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ UN នាថ្ងៃ១៧ ខែមេសា អាមេរិកបានលើកឡើងច្បាស់ថា៖

 « បណ្តាប្រទេសសមាជិកក្នុង UN ត្រូវបានអនុវត្តនូវសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មឲ្យ បានពេញលេញនិងមានប្រសិទ្ធិភាព។ អាមេរិកចង់បន្តការគាំទ្រ ចំពោះការខិតខំប្រឹងប្រែង ពីបណ្តាប្រទេសផ្សេងទៀត ដូចការស្នើសុំ និង នៅកំរិតណាមួយដែលអាចធ្វើបានចំពោះការអនុវត្តសេចក្តីសម្រេចចិត្តនេះផងដែរ»។

ក្នុងថ្ងៃដដែលនេះ ទីភ្នាក់ងារសារព័ត៌មាន Yonhap  បានដកស្រង់សម្តីពីមន្ត្រីមួយរូបរបស់ ក្រសួងបង្រួបបង្រួមប្រទេសកូរ៉េខាងត្បូងដោយបញ្ចាក់ថា ឥស្សរជនកូរ៉េខាងជើង និង កូរ៉េខាងត្បូង កំពុងតែពិគ្រោះយោបល់អំពីផែនការរៀបចំកិច្ចសន្ទនាជាន់ខ្ពស់ក្នុង សប្តាហ៍នេះ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល នាថ្ងៃទី ២៧ ខែមេសា ។

ថ្វីត្បិត យោងតាមប្រភពព័ត៌មានផ្សេងទៀតក៏បានឲ្យដឹងថា ភាគីទាំងពីរប្រហែលនឹងជួប ពិភាក្សាគ្នា នៅថ្ងៃទី ២០ ខែមេសា ខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ