អាមេរិករំងាប់អារម្មណ៍សម្ព័ន្ធមិត្តដំបន់ឈូងសមុទ្រពែក្យអំពីការចរចារនុយក្លេអ៊ែជាមួយអ៊ីរ៉ង់

អាមេរិករំងាប់អារម្មណ៍សម្ព័ន្ធមិត្តដំបន់ឈូងសមុទ្រពែក្យអំពីការចរចារនុយក្លេអ៊ែជាមួយអ៊ីរ៉ង់ - ảnh 1
អាមេរិករំងាប់អារម្មណ៍សម្ព័ន្ធមិត្តដំបន់ឈូងសមុទ្រពែក្យអំពីការចរចារនុយក្លេអ៊ែជាមួយអ៊ីរ៉ង់ (AP)

        Vovworld-នាថ្ងៃទី៥មិនា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាន
ជួបសន្ទនាដើម្បីរំងាប់អារម្មណ៍សម្ព័ន្ធមិត្តនៅដំបន់ឈូងសមុទ្រពែក្យថា រដ្ឋអំណាច
​របស់ប្រធានាធិបតី Obama មិនស្វះស្វែងជាមួយអ៊ីរ៉ង់អំពីកិច្ចព្រមព្រៀងមួយដែល
​បណ្ដាលការខូចខាតដល់ផលប្រយោជន៍របស់សម្ព័ន្ធមិត្តនៅមជ្ឈឹមបូព៌ាឡើយ។
បទថ្លែងមតិរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងសន្និសីទកាសែតរួមនៅទីក្រុង
Riyadh ជាមួយសមភាគីអារ៉ាបីសាអូឌីតព្រះរាជ្យបុត្រ Saud al-Faisal បាន​ចែង​ថា
កិច្ចព្រមព្រៀងនុយក្លេអ៊ែនឹងមិនមែនជាផ្នែកមួយក្នុងកិច្ចព្រមព្រៀងធំមួយជា​មួយ
អ៊ីរ៉ង់និងវ៉ាស៊ីនតោនបន្តលៃទុកការគាំទ្រដ៏ពេញលេញសំរាប់សម្ព័ន្ធមិត្ត​ដំបន់ឈូង
សមុទ្រពែក្យប្រឆាំងនឹងការអន្តរាគមន៍របស់ Tehran។ មុននោះ​លោក Kerry បាន
អះអាងថា អាមេរិកនៅតាមដានសកម្មភាពបណ្ដាល​អស្ថិរភាព​របស់អ៊ីរ៉ង់នៅស៊ីរី
លីបង់ អ៊ីរ៉ាក់និងយ៉េមែន។

        ស្ដីពីសង្គ្រាមស៊ីវិលនៅស៊ីរី រដ្ឋមន្ត្រីអាមេរិកបានចាត់ទុកថា សម្ពាធយោធា មាន
ន័យថាការផ្គត់ផ្គងនិងហ្វឹកហាត់សំរាប់ភាគីប្រឆាំងគឺចាំបាច់ដើម្បីផ្ដួលរំលំ​រដ្ឋាភិបាល
របស់ប្រធានាធិបតី Bashar al-Assad៕

ប្រតិកម្មទៅវិញ

ផ្សេងៗ