អាមេរិករិតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ

អាមេរិករិតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ - ảnh 1
អាមេរិករិតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ (Image: VNA)

(VOVworld)  - សំដៅទប់ទល់នឹងការគំរាមកំហែងសន្តិសុខពីបណ្ដាទាហាន
សាសនាសង្គ្រាមបរទេសដែលបានចូលរួមកំលាំងពួកឧទ្ទាមនៅស៊ីរីនិងអ៊ីរ៉ាក់
 នាថ្ងៃទី ១៨ កុម្ភៈ រដ្ឋាភិបាលអាមេរិកបានបំពេញបន្ថែមប្រទេស Yemen Somalia
និងលីប៊ីក្នុងបញ្ជីឈ្មោះប្រទេសត្រូវបានតាមដានពិសេសក្នុងដំណើរផ្តល់ទិដ្ឋាការ
 សំរាប់ប្រជាពលរដ្ឋនៃប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកចំនួន ៣៨។ ក្រសួង
 សន្តិសុខជាតិអាមេរិកបានលើកច្បាស់ថា៖ ប្រជាពលរដ្ឋនៃប្រទេសនានាដែល
ស្ថិតក្នុងកម្មវិធីលើកលែងទិដ្ឋាការ (VWP) ប្រសិនបើបានទៅកាន់ Yemen Somalia
និងលីប៊ីក្នុងរយៈពេល​៥ ឆ្នាំកន្លងទៅ នឹងត្រូវបានសម្ភាសក្នុងពេលសូមទិដ្ឋាកា
ចូលអាមេរិក។ មុននោះ បញ្ជីឈ្មោះប្រទេសដែលមានគ្រោះថ្នាក់ភេរវកម្ម
ខ្ពស់មានស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់និងសូដង់ តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋដែលមាន
សញ្ញជាតិចំនួន ២ នឹងត្រូវបានលុបចោលពីការលើកលែងទិដ្ឋាការផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ