អាមេរិករឹតបន្តឹងបែបបទទិដ្ឋការសំដៅទប់ស្កាត់រលកសង្គ្រាមសាសនាពីបរទេស


អាមេរិករឹតបន្តឹងបែបបទទិដ្ឋការសំដៅទប់ស្កាត់រលកសង្គ្រាមសាសនាពីបរទេស - ảnh 1
អាមេរិករឹតបន្តឹងបែបបទទិដ្ឋការសំដៅទប់ស្កាត់រលកសង្គ្រាមសាសនាពីបរទេស (Image: dantri.vn)

(VOVworld) – ចំពោះមុខគ្រោះអាសន្នបណ្ដាជនប្រដាប់អាវុធសង្គ្រាមសាសនា បរទេសពីស៊ីរីនិងអ៊ីរ៉ាក់វិលត្រឡប់មកអាមេរិកវិញ ក្រសួងសន្តិសុខជាតិអាមេរិកបាន បង្កើនរាល់វិធានការសន្តិសុខចំពោះបណ្ដាបុគ្គលមកពីអឺរ៉ុបនិងអាស៊ីដែលមិនត្រូវការ ទដ្ឋការចូលក្នុងអាមេរិក។ នាថ្ងៃទី ៣ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិក
លោក Jeh Johnson បានឲ្យដឹងថា៖ មុនពេលចូលក្នុងអាមេរិក បណ្ដាមុខសញ្ញាមកពី ប្រទេសនានាក្នុងកម្មវិធីលើកលែងទិដ្ឋការរបស់អាមេរិក (VWP) ត្រូវបំពេញបន្ថែម
ព័ត៌មានមួយចំនួនលើប្រព័ន្ធអេឡិកត្រូនិកទេសចរណ៍ប្រគល់សិទ្ធិ (ESTA)។ តាមមជ្ឈដ្ឋានសន្តិសុខអាមេរិកបានឲ្យដឹងថា៖ គោលដៅនៃវិធានការថ្មីនេះគឺសំដៅ ជួយកំលាំងមានសមត្ថកិច្ចកំណត់ ឬ រកឃើញការគំរាមកំហែងភេវរកម្ម ឬ មុខសញ្ញា សង្ស័យភេវរកម្ម។ ក្រៅពីនោះ នេះគឺជាជំហានមួយដើម្បីពង្រឹងបណ្ដាការកំណត់
របស់  VWP ផងដែរ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដ៏ដែលអាមេរិកបាន
ដំណើរ ការកិច្ចប្រជុំជាមួយបណ្ដាដៃគូក្នុងសម្ព័ន្ធភាពអន្តរជាតិអំពីរបៀបសហការ
និងបង្កើន ការខំប្រឹងប្រែងរួមក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅអ៊ីរ៉ាក់និងស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ