អាមេរិករៀបចំផែនការបើកកិច្ចប្រជុំកំពូលជាមួយបណ្ដាប្រទេសអាហ្វ្រិក

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងរៀបចំផែនការបើកកិច្ចប្រជុំកំពូលជាមួយបណ្ដាថ្នាក់ដឹកនាំអាហ្វ្រិក ដើម្បីអនុវត្តន៍ការសន្យារបស់ប្រទេសនេះជាមួយអាហ្វ្រិក។
អាមេរិករៀបចំផែនការបើកកិច្ចប្រជុំកំពូលជាមួយបណ្ដាប្រទេសអាហ្វ្រិក - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden (រូបថត៖ VNA)

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងដូច្នេះកាលពីថ្ងៃទី ១៩ វិច្ឆិកា នៅ រដ្ឋធានី Abuja ប្រទេសនីហ្សេរីយ៉ា។ លោកAntony Blinken បានប្រកាសថា ដើម្បីអះអាងពីសុច្ឆន្ទៈរក្សាទំនាក់ទំនងភាពជាដៃគូជាមួយបណ្ដាប្រទេសអាហ្វ្រិកនោះ  លោកប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលអាមេរិក-អាហ្វ្រិក សំដៅជំរុញទំនាក់ទំនងការទូតជាន់ខ្ពស់ បង្កើនទំនាក់ទំនងថែមទៀត។

សូមបញ្ជាក់ដែរថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក កំពុងបំពេញទស្សនកិច្ចការងារដើមដំបូងក្នុងអាណត្តិនៅបណ្ដាប្រទេសអាហ្វ្រិក ដូចជា៖ កេនយ៉ា នីហ្សេរីយ៉ា និងសេណេហ្គាល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ