អាមេរិកេរៀបចំផែនការយកកញ្ចប់ពន្ធថ្មីសំដៅទៅលើចិន
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងមានផែនការប្រកាស កញ្ចប់ពន្ធថ្មីចំពោះទំនិញនាំចូលពីចិន ក្នុងទឹកប្រាក់សរុបប្រមាណ ២០០ ប៊ីលានដុល្លារអាមេរិក។
ប្រធានាធិបតីអាមេរិក លោក Donald Trump |
នាថ្ងៃទី១៥ ខែកញ្ញា កាសែត Wall street Journal បានឲ្យដឹងថា កំរិតពន្ធថ្មីដែលអាមេរិកនឹងវាយទៅលើទំនិញនាំចូលពីចិន ប្រមាណ ១០% ហើយទាបជាងកំរិត ២៥% ដែលបានប្រកាសខណៈ ពេលរដ្ឋ អំណាច លោក Donald Trump បានអះអាងលើកដំបូងថាកំពុង ធ្វើពិចារណាការយកពន្ធថ្មី។ កាសែតនេះក៏បានឲ្យដឹងទៀតថា អាមេរិកគ្រោងនឹង ប្រកាសកំរិតពន្ធថ្មីយ៉ាងលឿនបំផុតនៅថ្ងៃទី១៧ខែកញ្ញាខាងមុខនេះ។ នាបច្ចុប្បន្ន សោតវិមានមិនទាន់មានការឆ្លើយតបនឹងព័ត៌មាននោះឡើយ៕