អាមេរិក-រុស្ស៊ីយល់ព្រមផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពនៅព្រំដែនអ៊ុយក្រែន

អាមេរិក-រុស្ស៊ីយល់ព្រមផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពនៅព្រំដែនអ៊ុយក្រែន - ảnh 1
អាមេរិក-រុស្ស៊ីយល់ព្រមផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពនៅ
ព្រំដែនអ៊ុយក្រែន (រូបថតៈReuters)

(VOVworld)-នាថ្ងៃទី៨វិច្ឆិកា រដ្ឋមន្តី្រការបរទេសអាមេរិកលោក John Kerry បាន
ឲ្យដឹងថា វ៉ាស៊ីងតោននិងម៉ូស្គូ បានយល់ព្រមផ្លាស់ប្តូរព័ត៌មានស្តីពីសភាពការណ៍
 នៅតំបន់ព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌
មាន ក្រោយពីជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov
នៅប៉េកាំង លោក John Kerry បានលើកច្បាស់ថា រុស្ស៊ីនិងអាមេរិកមានការ ខ្វែង
 គំនិតស្តីពីបញ្ហាមួយចំនួនទាក់ទិនដល់អ៊ុយក្រែន ប៉ុន្តែភាគីទាំងពីរបានយល់ព្រម
 ផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពនៅព្រំដែន ព្រមទាំងបន្តជំនួបសន្ទនាអំពីបញ្ហា
 ពោលខាងលើ។

        រីឯខ្លួនវិញ លោក Lavrov ចាត់ទុកថា ការដែលអាមេរិកចូលរួមដោះស្រាយ
ជំលោះនៅភាគខាងកើតអ៊ុយក្រែនជាការបោះជំហានចំទិសដៅ។ លោក ក៏បាន
ចាត់ទុកថា អាមេរិកគប្បីធ្វើអន្តរាគមដល់ថ្នាក់ដឹកនាំអ៊ុយក្រែន ដើម្បីគេមិន បន្ត
ជំលោះជាមួយកម្លាំងទាមទាឯករាជ្យនៅភាគខាងកើតប្រទេសនេះទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ