អាមេរិកលើកកំពស់កិច្ចសហប្រតិបត្តិការជាមួយចិនក្នុងការធានាសន្តិសុខនុយក្លេអ៊ែរលើពិភពលោកទាំងមូល

អាមេរិកលើកកំពស់កិច្ចសហប្រតិបត្តិការជាមួយចិនក្នុងការធានាសន្តិសុខនុយក្លេអ៊ែរលើពិភពលោកទាំងមូល  - ảnh 1
អាមេរិកលើកកំពស់កិច្ចសហប្រតិបត្តិការជាមួយចិនក្នុងការធានាសន្តិសុខនុយក្លេអ៊ែរលើពិភពលោកទាំងមូល (Image: VNA)


(VOVworld) – នាថ្ងៃទី ២៨ មិនា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុក
បញ្ហាសន្តិសុខអន្តរជាតិនិងមិនរីករាលដាលអាវុធនុយក្លេអ៊ែរ លោក Thomas
Countryman បានបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកគឺជា
 កត្តាសំខាន់ដើម្បីធានាសន្តិសុខនុយក្លេអ៊ែរលើសកលលោកទាំងមូល។ ថ្លែងមតិ
ជាមួយមជ្ឈដ្ឋានសារព័ត៌មានមុនពេលសន្និសីទកំពូលនុយក្លេអ៊ែរលើកទី ៤
 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ មិនា ដល់ទី ១ មេសា នៅទីក្រុងវ៉ាស៊ីនតោន
 លោក Countryman បានឲ្យដឹងថា៖ ភាគីទាំងពីរបានសហប្រតិបត្តិការប្រកប
ដោយជោគជ័យក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយដែលទទួល
 បាននាឆ្នាំ ២០១៥ មក និងសេចក្តីសម្រេចចិត្តស្តីពីបទដាក់ទណ្ឌកម្មថ្មីៗនេះ
របស់ ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ទាក់ទិនដល់ការធ្វើសាកល្បងនុយក្លេអ៊ែរ
និងបាញ់ កាំជ្រួចរបស់កូរ៉េខាងជើង។ មន្ត្រីអាមេរិករូបនេះបានលើកច្បាស់
ទៀតថា៖ កិច្ច សហប្រតិបត្តិការរវាងវ៉ាស៊ីនតោន​និងប៉េកាំងកាន់តែស្អីតរមួត
ថែមទៀតក្នុងការងារទប់ស្កាត់ការរីករាលដាលអាវុធនុយក្លេអ៊ែរ។ នាថ្ងៃទី ១៨
មិនា មជ្ឈមណ្ឌលសន្តិសុខនុយក្លេអ៊ែររវាងចិននិងអាមេរិកបានដាក់ឲ្យដំណើរ
ការជា ផ្លូវការនៅទីក្រុងប៉េកាំង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ