អាមេរិកលើកកំពស់តួនាទីរបស់រុស្ស៊ីក្នុងកិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់
(VOVworld)-ប្រធានាធិបតីអាមេរិកលោក Barack Obama និងសមភាគីរុស្ស៊ី លោក
Vladimir Putin នាថ្ងៃទី១៥កក្កដា បានមានជំនួបសន្ទនាតាមទូរស័ព្ទ ដោយពិភាគ្សា
អំពីកិច្ចព្រមព្រៀងប្រវត្តិសាស្រ្តរវាងអ៊ីរ៉ង់និងក្រុម P5+1 ។ ថ្នាក់ដឹកនាំទាំងពីរនេះ
បានព្រមព្រៀងគ្នាថា កិច្ចព្រមព្រៀងនេះ មានផលប្រយោជន៍ ចំពោះពិភពលោក
ទាំងមូល។ ក្នុងសេចក្តីប្រកាស១ សេតវិមានបានប្រកាសថា លោក Obama បាន
ថ្លែងអំណគុណ លោក Putin អំពីតួនាទីសំខាន់របស់រុស្ស៊ី ក្នុងការទទួលបានកិច្ច
ព្រមព្រៀងមានចរិតលក្ខណៈប្រវត្តិសាស្ត្រនេះ។ ថ្នាក់ដឹក នាំទាំងពីររូបក៏បាន
សន្យា រក្សាកិច្ចសហប្រតិបត្តិការដើម្បីកិច្ចព្រមព្រៀងនេះបានអនុវត្ត ព្រមទាំង
សហការគ្នាសំដៅកាត់បន្ថយភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា ជាពិសេសនៅប្រ
ទេសស៊ីរីផងដែរ៕