អាមេរិកលើកកំពស់ស្មារតីសាមគ្គីនៅតំបន់ឈូងសមុទ្រពែក្យ
(VOVWORLD) - នាថ្ងៃទី ៨ កញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសាមគ្គីរបស់បណ្ដាប្រទេសនៅឈូងសមុទ្រ ពែក្យក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម ១ ថ្ងៃបន្ទាប់ពីថ្នាក់ដឹកនាំអាមេរិករូប នេះឡើងសំណើរធ្វើជាអាជ្ញាកណ្ដាលសម្របសម្រួលវិបត្តិការទូតរវាងកាតាជាមួយបណ្ដាប្រទេសអារ៉ាប់ជិតខាងទាំង ៤។
អាមេរិកលើកកំពស់ស្មារតីសាមគ្គីនៅតំបន់ឈូងសមុទ្រពែក្យ |
(VOV5) – នាថ្ងៃទី ៨ កញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសាមគ្គីរបស់បណ្ដាប្រទេសនៅឈូងសមុទ្រ ពែក្យក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម ១ ថ្ងៃបន្ទាប់ពីថ្នាក់ដឹកនាំអាមេរិករូប នេះឡើងសំណើរធ្វើជាអាជ្ញាកណ្ដាលសម្របសម្រួលវិបត្តិការទូតរវាងកាតាជាមួយបណ្ដាប្រទេសអារ៉ាប់ជិតខាងទាំង ៤។ ក្នុងការចរចារតាមទូរស័ព្ទជាមួយ ព្រះមហាក្សក្រកាតា Sheikh Tamim bin Hamad al Thani ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្ត កិច្ចសន្យាដែលទទួលបានក្នុងសន្និសីទកំពូលអាមេរិក-អារ៉ាប់ឥស្លាមនៅរដ្ឋធានី Riyadh (អារ៉ាប់ប៊ីសាអ៊ូរឌីត) កន្លងទៅ សំដៅរក្សាចំណងសាមគ្គីភាពក្នុងការ ប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម កាត់ផ្តាច់ប្រភពផ្គត់ផ្គងហិរញ្ញវត្ថុសំរាប់បណ្ដាក្រុម ភេរវកម្មនិងប្រឆាំងជំទាស់សតិអារម្មណ៍ជ្រុលនិយម។ រីឯខ្លួនវិញ ព្រះមហាក្សក្រ កាតា al Thani បានសង្កត់ធ្ងន់ថា៖ វិបត្តិត្រូវដោះស្រាយតាមរយៈការសន្ទនា មានលក្ខណៈស្ថាបនាដែលមិនជះឥទ្ធិពលទៅលើអធិបតេយ្យភាពរបស់ប្រទេសនានា។ ទន្ទឹម នឹងនោះ ព្រះមហាក្សក្រ al Thani ក៏បានវាយតំលៃខ្ពស់ចំពោះការ
ខំប្រឹងប្រែងរបស់កូរ៉ែតនិងគោលជំហររបស់អាមេរិកអំពីភាពចាំបាច់នៃការដោះស្រាយវិបត្តិនេះដោយសន្តិវិធី៕