អាមេរិកលើកឡើងលទ្ធភាពពិភាក្សាអំពីការរត់ប្រណាំងសព្វាវុធជាមួយប្រទេសចិននិងរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ៣ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងសំណើរនៃលទ្ធភាពពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីនិងចិននាពេលអនាគត   ស្តីពីកិច្ចប្រឹងប្រែងដើម្បីបញ្ចប់នូវអ្វីដែលលោកហៅថា "ការរត់ប្រណាំងសព្វាវុធ ដោយគ្មានការគ្រប់គ្រង "។
អាមេរិកលើកឡើងលទ្ធភាពពិភាក្សាអំពីការរត់ប្រណាំងសព្វាវុធជាមួយប្រទេសចិននិងរុស្ស៊ី - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

យោងតាមសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា «លោកជឿជាក់ថានៅពេលវេលាណាមួយនាពេលអនាគត» លោកនិងប្រធានរដ្ឋចិន លោក ស៊ីជីនភីង ក៏ដូចជាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងចាប់ផ្តើមពិភាក្សាគ្នាអំពីការបញ្ចប់នូវអ្វីដែលលោកហៅថាជា "ការប្រណាំងសព្វាវុធធំ និងមិនអាចគ្រប់គ្រងបានឡើយ"។ លើសពីនេះទៅទៀត ប្រមុខសេតវិមានក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានចំណាយទឹកប្រាក់ចំនួន ៧១៦ ប៊ីលានដុល្លារ      អាមេរិកនៅឆ្នាំ ២០១៨ សម្រាប់កងកម្លាំងយោធា ហើយបានចាត់ទុកថានេះគឺជា សកម្មភាព "ឆ្កួត" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ