អាមេរិកលុបចោលការសន្យាជួយឧបត្ថម្ភទឹកប្រាក់ចំនួន 200 លានដុល្លារអាមេរិកសម្រាប់គម្រោងការណ៍ស្ថិរភាពស៊ីរី

(VOVWORLD) -បរិមាណទឹកប្រាក់ពោលខាងលើ នឹងត្រូវបានជំនួសដោយបរិមាណទឹកប្រាក់ 300 លានដុល្លារអាមេរិក ដោយប្រទេសដៃគូជាសមាជិកសម្ព័ន្ធភាពប្រយុទ្ធប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS ជួយឧបត្ថម្ភ។
អាមេរិកលុបចោលការសន្យាជួយឧបត្ថម្ភទឹកប្រាក់ចំនួន 200 លានដុល្លារអាមេរិកសម្រាប់គម្រោងការណ៍ស្ថិរភាពស៊ីរី - ảnh 1កុមារស៊ីរីលេងនៅក្បែរផ្ទះទ្រុឌទ្រោមនៅជាយក្រុង Al-Nashabiyah ។ (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ១៧ សីហា រដ្ឋអំណាច ប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យដឹងថា លោកបានជូនដំណឹងដល់រដ្ឋសភាអំពីការលុបចោលគម្រោងការណ៍ដែលមានតម្លៃ 200 លានដុល្លារអាមេរិក សម្រាប់កម្មវិធីជួយស្ដារឡើងវិញស្ថិរភាពនៅស៊ីរី។ នេះគឺជាជំហានមួយរបស់រដ្ឋាភិបាលអាមេរិក ដើម្បីដកការជ្រៀតជ្រែករបស់ខ្លួនចេញពីជម្លោះនានា។  បរិមាណទឹកប្រាក់ពោលខាងលើ នឹងត្រូវបានជំនួសដោយបរិមាណទឹកប្រាក់ 300 លានដុល្លារអាមេរិក ដោយប្រទេសដៃគូជាសមាជិកសម្ព័ន្ធភាពប្រយុទ្ធប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS ជួយឧបត្ថម្ភ។ រាល់ការជួយឧបត្ថម្ភរបស់ប្រទេសដៃគូនានាត្រូវបានអនុវត្តន៍តាមសំណើររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីចែករំលែកអំរែកក្នុងការស្ដារឡើងវិញស្លិរភាពនៅស៊ីរី ហើយការពាររាល់សមិទ្ធិផលដែលទទួលបាននៅក្នុងការប្រយុទ្ធប្រឆាំងនឹង IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ