អាមេរិកសុក្រឹត្យសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយគាំទ្រកិច្ចខិតខំប្រឹងប្រែងជំរុញបទឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល
(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែមីនា សហរដ្ឋអាមេរិកបានសុក្រឹត្យសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីជម្លោះរវាងចលនាហាម៉ាស់ និងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
ខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចនេះ បានរិះគន់ការវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែលកាលពីខែតុលាឆ្នាំ២០២៣ ហើយម្យ៉ាងវិញទៀតបានសង្កត់ធ្ងន់ពីក្តីបារម្ភថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្គាហ្សា នឹងបង្កគ្រោះថ្នាក់បន្ថែមទៀតដល់ជនស៊ីវិល។
កន្លែងខូចខាតបន្ទាប់ពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
សេចក្តីព្រាងនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូតអន្តរជាតិ ដើម្បីបង្កើតបទឈប់បាញ់ភ្លាមមួយរំពិចនិងយូរអង្វែង ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង សំដៅបង្កើតមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពយូរអង្វែង។
បច្ចុប្បន្ននេះ មិនទាន់ដឹងថានៅពេលណាដែលអាមេរិកនឹងស្នើឱ្យក្រុមប្រឹក្សាសន្តិសុខធ្វើការបោះឆ្នោតលើសេចក្តីព្រាងច្បាប់នេះ។ យោងតាមបទប្បញ្ញត្តិរបស់ក្រុមប្រឹក្សាសន្តិសុខ សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តបានលុះត្រាតែទទួលបានសំឡេងគាំទ្រយ៉ាងតិច ៩ សំឡេង ហើយមិនមានការបោះឆ្នោតវេតូពីប្រទេសសមាជិកអចិន្ត្រៃយ៍ រួមមាន៖ អាមេរិក បារាំង អង់គ្លេស រុស្ស៊ី និងចិន។ លើសពីនេះ សហរដ្ឋអាមេរិកនៅតែអាចធ្វើការកែសម្រួលលើសេចក្តីព្រាងច្បាប់នេះ៕