អាមេរិកសាកល្បងការវាយទប់ស្កាត់កាំជ្រួចមីស៊ីលចម្ងាយមធ្យមនៅសមុទ្រ Hawaii

(VOVWORLD) -នាថ្ងៃទី ៣០ សីហា ស្ថាប័នការពារកាជ្រួចអាមេរិក (MDA) បានឲ្យ ដឹងថា៖ នាវាចំបាំងនៃប្រទេសនេះបានវាយទប់ស្កាត់ប្រកបដោយជោគជ័យកាំជ្រួចមីស៊ីលមានចម្ងាយមធ្យមក្នុងការបាញ់សាកល្បងដែលបានប្រព្រឹត្តទៅនៅសមុទ្រជុំវិញកោះ Hawaii។ 
អាមេរិកសាកល្បងការវាយទប់ស្កាត់កាំជ្រួចមីស៊ីលចម្ងាយមធ្យមនៅសមុទ្រ Hawaii  - ảnh 1 អាមេរិកសាកល្បងការវាយទប់ស្កាត់កាំជ្រួចមីស៊ីលចម្ងាយមធ្យមនៅសមុទ្រ Hawaii 

(VOVworld) – នាថ្ងៃទី ៣០ សីហា ស្ថាប័នការពារកាជ្រួចអាមេរិក (MDA) បានឲ្យ ដឹងថា៖ នាវាចំបាំងនៃប្រទេសនេះបានវាយទប់ស្កាត់ប្រកបដោយជោគជ័យកាំជ្រួចមីស៊ីលមានចម្ងាយមធ្យមក្នុងការបាញ់សាកល្បងដែលបានប្រព្រឹត្តទៅនៅសមុទ្រជុំវិញកោះ Hawaii។ នេះគឺជាលើកទី ២ ហើយដែលកាំជ្រួច SM-6 បានវាយ ប្រហារទប់ស្កាត់ប្រកបដោយជោគជ័យលើកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម។ នាយក MDA ឧត្តមសេនីយ៍ទោ Sam Greaves បានអះអាងថា៖ ការសាកល្បងលើកនេះគឺជារបត់សំខាន់មួយសំដៅលើកកំពស់សមត្ថភាពវាយទប់ស្កាត់កាំជ្រួចនៅដំណាក់កាលចុងក្រោយ ព្រមទាំង ឲ្យដឹងថែមទៀតថា៖ អាមេរិកនឹងបន្តអភិវឌ្ឍន៍បច្ចេកវិទ្យាការពារកាំជ្រួចមីស៊ីលដើម្បីទប់ទល់នឹងការគំរាមកំហែង កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ