អាមេរិក​​សង្ឃឹមថា កូរ៉េខាងជើងនឹងមាន​ការ​ឆ្លើយតបជាវិជ្ជមាន ចំពោះសំ​ណើរ​​ស្តី​​ពី​កិច្ចសន្ទនា​

(VOVWORLD) -អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៨ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានអះអាងថា អាមេរិកនៅតែត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយកូរ៉េខាងជើង ដោយមិនភ្ជាប់លក្ខខណ្ឌជាមុនឡើយ ហើយបានសម្តែងក្តីសង្ឃឹមថា កូរ៉េខាងជើងនឹងឆ្លើយតបជាវិជ្ជមានជាមួយសកម្មភាពធ្វើការសន្ទនារបស់អាមេរិក។
អាមេរិក​​សង្ឃឹមថា កូរ៉េខាងជើងនឹងមាន​ការ​ឆ្លើយតបជាវិជ្ជមាន ចំពោះសំ​ណើរ​​ស្តី​​ពី​កិច្ចសន្ទនា​ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price។ (ប្រភព៖ Reuters)

លោក Ned Price បាននាំចេញសេចក្តីថ្លែងការណ៍នេះ ក្នុងបរិបទដែលមានមតិជាច្រើនដែលបានចាត់ទុកថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden ប្រហែលជាបានវិលត្រលប់ទៅវិធីសាស្រ្ត "អត់ធ្មត់ជាយុទ្ធសាស្ត្រ" របស់រដ្ឋាភិបាលលោកប្រធានាធិបតី Obama មុននោះ។ លោកPrice បានលើកច្បាស់ថា អាមេរិកនឹងបន្តធ្វើការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត រួមមានកូរ៉េខាងត្បូង ជប៉ុន និងដៃគូផ្សេងទៀត អំពីរបៀបអភិក្រមជាមួយទីក្រុងព្យុងយ៉ាង។

បច្ចុប្បន្ន កូរ៉េខាងជើងមិនទាន់ឆ្លើយតបផ្លូវការទៅនឹងសេចក្តីថ្លែងការណ៍របស់អាមេរិក ចាប់តាំងពីលោកប្រធានាធិបតី Biden ឡើងកាន់តំណែងកាលពីខែមករា ឆ្នាំ២០២១។ កូរ៉េខាងជើងក៏មិនបានចូលរួមក្នុងការចរចារំសាយអាវុធនុយក្លេអ៊ែរ ចាប់តាំងពីឆ្នាំ ២០១៩ មក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ