អាមេរិកសន្យាគាំទ្រដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump នៅរក្សាគោលជំហរ គាំទ្រខឿនសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
អាមេរិកសន្យាគាំទ្រដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ |
(VOVworld) – ប្រធានាធិបតីអាមេរិក លោក Donald Trump នៅរក្សាគោលជំហរ គាំទ្រខឿនសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ នាថ្ងៃទី ២៤ សីហា អ្នកពិគ្រោះយោបល់ជាន់ខ្ពស់របស់ប្រធានាធិបតី លោក Jared Kushner បាន នាំចេញសេចក្តីប្រកាសថា៖ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅទីក្រុង Jerusalem ក្នុងកាលៈទេសៈ ការចរចារ សន្តិភាពថ្មីអំពីស្ថានភាពនៅមជ្ឈឹមបូព៌ារចាប់ផ្តើមនាថ្ងៃដដែល។ ក្នុងជំនួបនេះ លោក Kushner បានអះអាងថា៖ ប្រធានាធិបតីអាមេរិកមានគោលបំណងថា៖ អ៊ីស្រាអែលនិងប៉ាឡេស្ទីនទទួលបានកិច្ចព្រមព្រៀងដែលនាំមកនូវសន្តិភាពនិងភាពសម្បូររុងរឿងសំរាប់ប្រជាពលរដ្ឋទាំងមូលក្នុងតំបន់។ ខណៈដែលនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា៖ អាមេរិក និងអ៊ីស្រាអែលមានខ្លឹមសារជាច្រើនដើម្បីពិភាក្សា ធ្វើយ៉ាងម៉េចដើម្បីនាំមកនូវ សន្តិភាពស្ថិរភាពនិងសន្តិសុខក៏ដូចជាភាពសម្បូររុងរឿងក្នុងតំបន់។ តាមការវាយ តំលៃរបស់ថ្នាក់ដឹកនាំអ៊ីស្រាអែលថា៖ ដំណោះស្រាយសំរាប់បញ្ហាទាំងនេះសុទ្ធតែស្ថិតក្នុងបាតដៃរបស់អាមេរិកនិងអ៊ីស្រាអែល។ តាមផែនការ លោក Kushner នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុង Ramallah នៅត្រើយខាងលិច ដើម្បីជួបធ្វើការជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas៕