អាមេរិកសន្យាតាមដានគោលមាគ៌ាការទូតក្នុងបញ្ហានុយគ្លេអ៊ែអ៊ីរ៉ង់
(VOVWORLD) /  
|
អាមេរិកសន្យាតាមដានគោលមាគ៌ាការទូតក្នុងបញ្ហានុយគ្លេអ៊ែអ៊ីរ៉ង់ (PressTV) |
Vovworld-វ៉ាស៊ីងតោនសន្យាតាមដានដំណោះស្រាយការទូតក្នុងការដោះ
ស្រាយ សំណុំឯកសារនុយគ្លេអ៊ែអ៊ីរ៉ង់ ពីព្រោះនេះជាមូលដ្ឋាននៃដំណោះស្រាយដែលអាចសំរេចមួយ។ នេះជាសាររបស់ប្រធានាធិបតីអាមេរិកលោក Barack
Obama នាំចេញក្នុងសន្ទរកថាក្នុងឱកាសឆ្នាំថ្មី Nowruz របស់ប្រជាជនអ៊ីរ៉ង់។
ក្នុងសន្ទរកថានាថ្ងៃទី២០មិនា ប្រធានាធិបតី Obama បានអំពាវនាវរដ្ឋអំណាច
Tehran គ្រប់ជាន់ថ្នាក់ក្ដាប់ជាប់ការចរចារនុយគ្លេអ៊ែជាមួយក្រុម P5+1 សំដៅបញ្ឈប់
ភាពឯកតោសេដ្ឋកិច្ច។ ការដែលអ៊ីរ៉ង់គោរពកិច្ចសន្យាអន្តរជាតិនឹងបើកផ្លូវសន្ទនា
និងបង្កើតទំនុកទុកចិត្តគ្នាទៅវិញទៅមកដើម្បីរួមគ្នាសហប្រតិបត្តិការនិងក្នុងពេល
នោះលោកខាងលិចនឹងបន្ធូស្រាលបទដាក់ទណ្ឌកម្ម៕
-VOVWORLD