អាមេរិក​សន្យាថា​​ នឹង​ផ្តល់ជំនួយឧបត្ថម្ភ​ចំ​នួន​ជាង ៣០០លានដុល្លារ ដល់អាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២២

(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ១១ ខែមករា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID)បានឲ្យដឹងថា អាមេរិកបានប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀតដែលមានតម្លៃ ៣០៨លានដុល្លារក្នុងឆ្នាំ ២០២២ នៅក្នុងកញ្ចប់ជំនួយដំបូង ដែលទីក្រុងវ៉ាស៊ីនតោនបានផ្តល់សម្រាប់អាហ្វហ្គានីស្ថាន។ 
អាមេរិក​សន្យាថា​​ នឹង​ផ្តល់ជំនួយឧបត្ថម្ភ​ចំ​នួន​ជាង ៣០០លានដុល្លារ ដល់អាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២២ - ảnh 1ស្ត្រីកិនងកុមារធ្វើដំណើរតាមផ្លូវនៅទីក្រុង Kabul អាហ្វហ្គានីស្ថាន ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។( រូថត៖ AFP/TTXVN)

កញ្ចប់ជំនួយនេះសំដៅផ្តល់ជំនួយជាស្បៀងអាហារ និងអាហារូបត្ថម្ភដល់ជនងាយរងគ្រោះ ជួយគាំទ្រមជ្ឈមណ្ឌលថែទាំសុខភាពនិងប្រតិបត្តិការភស្តុភារក្នុងប្រទេសអាហ្វហ្គានីស្ថាន។

កញ្ជប់ថវិកានេះ បានបង្កើនថវិកាសរុបដែលរដ្ឋាភិបាលអាមេរិកបានជួយឧបត្ថម្ភប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីខែតុលាឆ្នាំ២០២១ រហូតដល់ជិត ៧៨២លានដុល្លារ។ លើសពីនេះទៅទៀត អាមេរិកក៏នឹងជួយឧបត្ថម្ភវ៉ាក់សាំងបង្ការកូវីដ-១៨ ចំនួន ១លានដូសបន្ថែមទៀត ដែលនាំឱ្យចំនួនវ៉ាក់សាំងសរុបសម្រាប់ប្រទេសអាស៊ីនិរតីមួយនេះ កើនឡើងដល់ ៤,៣លានដូស។

នាព្រឹកថ្ងៃដដែល អង្គការសហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់វិភាគទានចំនួន ៥ពាន់លានដុល្លារ ដល់អាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២២។ ដែលក្នុងនោះ អង្គការសហប្រជាជាតិនឹងចំណាយ ៤,៤ពាន់លានដុល្លារសម្រាប់ជួយសង្គ្រោះបន្ទាន់នៅឆ្នាំ២០២២នេះ សម្រាប់មនុស្សដែលរស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានចំនួន២២លាននាក់ និងទឹកប្រាក់ចំនួន៦២៣លានដុល្លារសម្រាប់ជួយឧបត្ថម្ភជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ៥,៧លាននាក់ដែលកំពុងស្នាក់នៅក្នុងប្រទេសជិតខាងចំនួន៥។ នេះត្រូវបានចាត់ទុកថា ជាកញ្ជប់ជំនួយដ៏ធំបំផុតសម្រាប់ប្រទេសមួយ ដែលអង្គការសហប្រជាជាតិធ្លាប់បានអំពាវនាវ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ