អាមេរិកសន្យាបើកទូលាយយុទ្ធនាការប្រឆាំង IS នៅខាងក្រៅអ៊ីរ៉ាក់និងស៊ីរី

អាមេរិកសន្យាបើកទូលាយយុទ្ធនាការប្រឆាំង IS នៅខាងក្រៅអ៊ីរ៉ាក់និងស៊ីរី - ảnh 1
អាមេរិកសន្យាបើកទូលាយយុទ្ធនាការប្រឆាំង IS នៅខាងក្រៅអ៊ីរ៉ាក់និងស៊ីរី (Image: VNA)


(VOVworld) – ក្នុងករណីចាំបាច់ អាមេរិកនឹងបើកទូលាយយុទ្ធនាការប្រឆាំង
នឹង អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅខាងក្រៅខ្សែព្រំដែនរបស់អ៊ីរ៉ាក់
និងស៊ីរី ក្នុងនោះរួមមានលីប៊ី។ សេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក
លោក Barack Obama ត្រូវបាននាំចេញ នាថ្ងៃទី ២៨ មករា ដែលអះអាងជាថ្មី
ម្តងទៀតនឹងបន្ត ជំរុញការប្រយុទ្ធប្រឆាំងនឹង IS និងភេរវករនៅប្រទេសនានា
លើពិភពលោកគឺភាព ចាំបាច់។ នាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអាមេរិក
លោក  Ashton Carter បានទទួលស្គាល់ថា៖ ស្ថានភាពនៅលីប៊ីកំពុងអាក្រក់
ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងពេល  IS ឆ្លៀតយកអស្ថិរភាពដើម្បីបង្កើតឡើង
មូលដ្ឋានហ្វឹកហាត់ច្រើន​ថែម ទៀតនិងជំរុញការប្រមូលទាហានសាសនា
បរទេស៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ