អាមេរិកសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
|
ឧត្តមនាវី Samuel Locklear (រូបថតៈAFP) |
(VOVworld)-ក្នុងដំណើរទស្សនកិច្ចគណៈលេខានៃសម្ព័ន្ធប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន) នាថ្ងៃទី៧កុម្ភៈ ឧត្តមនាវី Samuel Locklear មេបញ្ជាការ កម្លាំងកងទ័ព
អាមេរិកប្រចាំនៅប៉ាស៊ីហ្វិក (US PACOM)បានអះអាងពីការ សន្យារបស់អាមេរិក
និង US PACOM អំពីការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ានលើវិស័យ
ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមមានជំនួយ មនុស្សធម៌ និងជួយសង្គ្រោះ
សោនាដកម្ម (HADR)។ ឧត្តមនាវី Locklear អះ អាងថា US PACOMមានលទ្ធភាព
និងប្រភពកម្លាំងគ្រប់គ្រាន់ ដើម្បីត្រៀម ខ្លួនជាស្រេចជួយឧបត្ថម្ភអាស៊ាន។
ថ្លែងមតិបន្ទាប់់ពីជំនួបសន្ទនាជាមួយអគ្គលេខាអិការរងទទួលបន្ទុកសហគមន៍
នយោបាយ សន្តិសុខអាស៊ាន Nyan Lynn ឧត្តមនាវី Locklear ក៏បានជូនដំណឹង
ជាមួយអគ្គលេខាអិការរង Nyan Lynnអំពីការត្រៀមរៀបចំ ឲ្យជំនួបសន្ទនាក្រៅ
ផ្លូវការរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ានជាមួយអាមេរិក
ដែលគ្រោងនឹងរៀបចំឡើងនាដើមខែមេសាខាងមុខ នៅ Hawaii (អាមេរិក)៕