អាមេរិកសន្យាបង្កើនសន្តិសុខសំរាប់ជប៉ុន

អាមេរិកសន្យាបង្កើនសន្តិសុខសំរាប់ជប៉ុន - ảnh 1
អនុប្រធានាធិបតីអាមេរិកលោក Mike Pence ទៅកាន់មូលដ្ឋានសឹក Atsugi ខេត្ត Kanagawa របស់ជប៉ុនកាលពីថ្ងៃទី១៨ មេសា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១៨ មេសា អនុប្រធានាធិបតីអាមេរិកលោក Mike Pence
បានទៅកាន់តូក្យូ​ ហើយសន្យាបង្កើនសន្តិសុខសំរាប់ជប៉ុនក្នុងកាលៈទេសៈភាព
តានតឹងកាន់តែធ្ងន់ធ្ងរនៅឧបទ្វីបកូរ៉េ ក្រោយពីព្យុងយ៉ាងអនុវត្តការសាកល្បងកាំជ្រួ
ចនាចុងសប្ដាហ៍កន្លងទៅ។លោក Pence គ្រោងនឹងជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី
ជប៉ុនលោក Shinzo Abe ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិ បតិ្តការរវាងកង
កម្លាំងស្វ័យការពារជប៉ុនជាមួយកងទ័ពអាមេរិក ក៏ដូចជាដាស់តឿនឲ្យចិនប្រើប្រាស់
ឥទ្ធិពលរបស់ខ្លួនដើម្បីអំពាវនាវឲ្យស.ប.បកូរ៉េបញ្ឈប់កម្មវិធីកាំជ្រួចផងដែរ។
         មុននោះ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអះអាងជាថ្មីម្ដងទៀតនូវ
ការគាំទ្ររបស់តូក្យូចំពោះទស្សនៈរបស់អាមេរិក ក្នុងនោះរួមទាំងសកម្មភាពយោធា
សំដៅបង្កើនសម្ពាធចាប់បង្ខំឲ្យស.ប.បកូរ៉េបញ្ចប់កម្មវិធនុយក្លេអ៊ែរនិង កាំជ្រួច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ