អាមេរិកសន្យាបន្តជួយឧបត្ថម្ភបណ្ដាកំលាំងនៅអ៊ីរ៉ាក់
|
អាមេរិកសន្យាបន្តជួយឧបត្ថម្ភបណ្ដាកំលាំងនៅអ៊ីរ៉ាក់ (NewYorktimes) |
Vovworld-នាថ្ងៃទី១៩សីហា ប្រធានាធិបតីអាមេរិកលោក Barack Obama
បានសន្យាថា អាមេរិកនឹងបន្តជួយឧបត្ថម្ភបណ្ដាកំលាំងអ៊ីរ៉ាក់និងអនុវត្តយុទ្ធសាស្ត្រ
យូរអង្វែងមួយសំដៅទប់ទល់នឹងពួកឧទ្ទាមរដ្ឋឥស្លាមនៅប្រទេសឈួងសមុទ្រពែក្យ
នេះ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅវ៉ាស៊ីនតោនបន្ទាប់ពីកិច្ចប្រជុំ
ជាមួយបណ្ដាទីប្រឹក្សាសន្តុសុខជួរមុខ ប្រធានាធិបតី Obama បានឲ្យដឹងថា៖ ក្នុង
អំឡុង១១ថ្ងៃកន្លងមក យុទ្ធនាការយោធារបស់អាមេរិកបានការពារមនុស្សនិង
មូលដ្ឋានរបស់អាមេរិកនៅអ៊ីរ៉ាក់ប្រកបដោយប្រសិទ្ធភាព។ ប្រធានាធិបតីអាមេរិក
បានជំរុញការផ្ដល់ជំនួយជាអាវុធនិងសម្ភារៈសឹកសំរាប់កំលាំងនៅអ៊ីរ៉ាក់ ក្នុងនោះ
មានកំលាំងជន Kurd និងកំលាំងសន្តិសុខអ៊ីរ៉ាក់ដែលកំពុងចូលរួមការប្រយុទ្ធ។
លោក Obama បានបញ្ជាក់ព័ត៌មានថា ជនប្រដាប់អាវុធជនជាតិ Kurd ដណ្ដើមបាន
សិទ្ធិត្រួតពិនិត្យទំនប់វារីអគ្គិសនី Mosul ឡើងវិញ។
ក៏ក្នុងសន្ទរកថានេះដែរ ប្រធានាធិបតី Barack Obama បានអះអាងថា អាមេរិក
មានផលប្រយោជន៍ខាងសន្តិសុខជាតិខណៈដែលដំណើរការយុទ្ធនាការប្រឆាំង
នឹងពួកឧទ្ទាមឥស្លាមនៅអ៊ីរ៉ាក់។ លោកក៏បានអំពាវនាវអ្នកនយោបាយអ៊ីរ៉ាក់
សាមគ្គីភាពនិងជំរុញអ៊ីរ៉ាក់បង្កើតរដ្ឋាភិបាលមួយធ្វើសកម្មភាពប្រកបដោយ
ប្រសិទ្ធភាព៕