អាមេរិកសន្យាអនុវត្តការលុបបំបាត់គ្រាប់មីនលើពិភពលោកទាំងមូល
|
អាមេរិកសន្យាអនុវត្តការលុបបំបាត់គ្រាប់មីនលើ
ពិភពលោកទាំងមូល(រូបថតៈ Wikimedia) |
(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិកឲ្យ
ដឹងថា នាយប់ថ្ងៃទី៨ធ្នូ តាមម៉ោងវៀតណាម ក្រសួងការបរទេសអាមេរិកបាន ប្រកាសរបាយការណ៍ប្រចាំឆ្នាំក្រោមប្រធានបទ “ដើម្បីសុវត្ថិភាពក្នុងការដើរ
ដោយថ្មើរជើងនៅលើផែនដី” ក្នុងនោះអះអាងនូវការសន្យារបស់រដ្ឋាភិបាល អាមេរិកគឺបន្តលុបបំបាត់ទាំងស្រុងគ្រោះថ្នាក់ដោយគ្រាប់មីន។ ថ្លែងមតិក្នុង
ពិធី នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry សង្កត់ធ្ងន់ថា នា
បច្ចុប្បន្ន គ្រាប់មីននៅតែជាការព្រួយបារម្ភនិងបង្កគ្រោះថ្នាក់ដល់ជនគ្រប់រូប។
“ខ្ញុំបានជួបប្រទះនឹងជនជាច្រើននាក់ ដែលនៅនៅលើរាងកាយមានរបួស
ស្នាម ដោយផលវិបាកនៃគ្រាប់មីន។ ដោយហេតុនេះ មិត្រូវជនណាម្នាក់ រងផល
ប៉ះពាល់នោះ និងមិនធ្វើឲ្យនរណាមួយត្រូវភ័យខ្លាចពេលធ្វើដំណើរទៅរកអុស
ក្នុងព្រៃ ឬភ្ញៀវ ទេសចរណ៍មានការបារម្ភពេលដែលទស្សនាតាមជំរាលភ្នំ”។
តាមលោក Kerry ថា អាមេរិកបានមានការរួមវិភាគទានទឹកប្រាក់ចំនួន
២,៣ពាន់ លានដុល្លារអាមេរិក សម្រាប់ការបោសសំអាតគ្រាប់បែកមីន និង
រួមសហការ ជាមួយប្រទេសជាដៃគូដើម្បីដោះស្រាយរាល់គ្រោះថ្នាក់សម្រាប់
មនុស្សផងដែរ៕