អាមេរិកស្នើរឲ្យចិនបញ្ឈប់រាល់សកម្មភាពកសាងកោះសិប្បនិម្មិតខុសច្បាប់នៅសមុទ្រខាងកើត

អាមេរិកស្នើរឲ្យចិនបញ្ឈប់រាល់សកម្មភាពកសាងកោះសិប្បនិម្មិតខុសច្បាប់នៅសមុទ្រខាងកើត - ảnh 1
អាមេរិកស្នើរឲ្យចិនបញ្ឈប់រាល់សកម្មភាពកសាងកោះសិប្បនិម្មិត
ខុសច្បាប់នៅ សមុទ្រខាងកើត (រូបថតៈ TTXVN)


(VOVworld)-ក្នុងជំនួបនាថ្ងៃទី១១មិថុនា ជាមួយអនុប្រធានគណៈកម្មាធិការ
យោធាមជ្ឃឹមចិនលោក Fan Changlong ដែលកំពុងបំពេញទស្សនកិច្ចនៅវ៉ាស៊ីន
តោន​ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter បានស្នើរឲ្យប៉េកាំង
បញ្ឈប់ការកសាងកោះសិប្បនិម្មិតនៅសមុទ្រខាងកើត។ ក្នុងសេចក្តីជូនដំណឹង
១ វិមានបញ្ចកោណបានឲ្យដឹងថា រដ្ឋមន្ត្រី Carter បន្តសម្តែងនូវការព្រួយបារម្ភ អំពីសភាពការណ៍នៅសមុទ្រខាងកើត ព្រមទាំងស្នើឲ្យចិនបញ្ឈប់រាល់អំពើរខុស
ច្បាប់ ហើយរួមជាមួយប្រទេសមានជំលោះនានាក្នុងតំបន់ស្វែងរកដំណោះ ស្រាយសន្តិភាព១តាមច្បាប់អន្តរជាតិ។

        ក្នុងថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពពីនបានដកស្រងពាក្យសម្តីរបស់
លោក Angel Alcala អតីតរដ្ឋមន្ត្រីបរិស្ថានរបស់ហ្វីលីពីនថា រាល់អំពើររបស់ចិន លើសមុទ្រខាងកើតអាចបង្កឡើងនូវឥទ្ធិពលអសកម្មទៅលើប្រភពជលផល
របស់តំបន់ សមុទ្រនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ