អាមេរិកស្នើរឲ្យបែលហ្ស៊ីកបើកទូលាយទ្រងទ្រាយចូលរួមយុទ្ធនាការប្រឆាំងភេរវកម្មនៅមជ្ឈឹមបូព៌ារ
|
អាមេរិកស្នើរឲ្យបែលហ្ស៊ីកបើកទូលាយទ្រងទ្រាយចូលរួមយុទ្ធនាការប្រឆាំងភេរវកម្មនៅមជ្ឈឹមបូព៌ារ (Image: VNA) |
(VOVworld) – នាពេលថ្មីនេះ ក្នុងសំបូត្រដែលផ្ញើរដល់សមភាពគីបែលហ្ស៊ីក
លោក Stven Vendeput រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Aston Carter
បានស្នើរជាផ្លូវការបែលហ្ស៊ីកបើកទូលាយទ្រង់ទ្រាយការប្រយុទ្ធប្រឆាំងនឹងអង្គ
ការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរីនាខែកក្កដាខាងមុខ ខណៈដែល
បណ្ដា យន្តហោះចំបាំងរបស់បែលហ្ស៊ីកនឹងទទួលភារកិច្ចវាយប្រហារនៅអ៊ីរ៉ាក់។
ទាក់ទិនដល់បញ្ហានេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសបែលហ្ស៊ីក
លោក Didier Reynders បានសម្តែងការគាំទ្របើកទូលាយភារកិច្ចប្រឆាំង IS
របស់បែលហ្ស៊ីកនៅស៊ីរី។ លោកក៏បានឲ្យដឹងថែមទៀតថា៖ ប្រទេសបែលហ្ស៊ីក
មិនធ្វើសកម្មភាពប្រឆាំងភេរវកម្មនៅអ៊ីរ៉ាក់តែប៉ុណ្ណោះទេក្នុងពេល IS កំពុងរីក
រាយដាល។ តាមគំរោង ការផ្តើមគំនិតនេះនឹងត្រូវបានរដ្ឋសភាបែលហ្ស៊ីកពិភាក្សា៕