អាមេរិកសម្ដែងការព្រួយបារម្ភពិសេសចំពោះការដែលចិនធ្វើឲ្យលិចនាវានេសាទរបស់វៀតណាមនៅសមុទ្រខាងកើត
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Morgan Ortagus កាលពីថ្ងៃទី៦មេសា បានឲ្យដឹងថា ប្រទេសនេះមានការព្រួយបារម្ភ ជាពិសេសចំពោះរឿងដែលចិនបានធ្វើឲ្យលិចនាវានេសាទមួយគ្រឿងរបស់វៀតណាមនៅសមុទ្រខាងកើត។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Morgan Ortagus (រូបថត៖ C-Span) |
លោកស្រីរូបនេះបានបន្ថែមទៀតថា នេះជា សកម្មភាពថ្មីបំផុតក្នុងចំណោមសកម្មភាពរបស់ចិនសំដៅប្រកាសអធិប តេយ្យភាពនៅសមុទ្រដោយខុសច្បាប់ ក៏ដូចជាបង្កឡើងការខូចខាតទៅលើ ប្រទេសជិតខាងអាស៊ីអាគ្នេយ៍នានារបស់ចិននៅតំបន់សមុទ្រខាងកើតផង ដែរ។ ចាប់ពីពេលដែលជំងឺរាតត្បាតសកលផ្ទុះឡើងមក អាជ្ញាធរប៉េកាំងក៏ បានប្រកាសស្ថានីយ៍ស្រាវជ្រាវថ្មីនៅតាមមូលដ្ឋានសឹកដែលប្រទេសនេះកសាងឡើងនៅថ្មប៉ប្រះទឹក Chu Thap (Fiery Cross Reef) និងថ្មប៉ប្រះទឹក Subi ព្រមទាំងឲ្យយន្តហោះយោធាពិសេសចុះចតនៅថ្មប៉ប្រះទឹក Chu Thap។ ទន្ទឹមនឹងនោះ ចិនក៏បន្តដាក់ពង្រាយកម្លាំងសេនាជនសមុទ្រនៅ ជុំវិញតំបន់ប្រជុំកោះ Truong Sa ផងដែរ។
អ្នកនាំពាក្យ Morgan Ortagus បានអះអាងថា កាលពីខែកក្កដាឆ្នាំ ២០១៦ តុលាការអាជ្ញាកណ្ដាលមួយបានចេញសាលក្រមដោយកំណត់ថា អ្វីៗដែលបានហៅថា “ខ្សែបន្ទាត់ ៩ ត្រេ” របស់ចិនជាការប្រកាសអធិប តេយ្យភាពនាវាចរណ៍ដោយខុសច្បាប់តាមមាត្រានានានៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានទស្សនៈស្រដៀងនឹងសាលក្រមនេះ។ អាមេរិកអំពាវនាវឲ្យចិនបន្តផ្ដោត សំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិសំដៅប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ហើយបញ្ឈប់ការឆ្លៀតយកភាពមិនផ្ដោតអារម្មណ៍ឬងាយរង គ្រោះនៃប្រទេសផ្សេងៗ សំដៅបើកទូលាយការប្រកាសអធិបតេយ្យភាព ដោយខុសច្បាប់នៅសមុទ្រខាងកើត៕