អាមេរិកសម្តែងនូការ ព្រួយបារម្ភចំពោះលិខិតឆ្លងដែនថ្មីរបស់ចិន

(VOVworld) -    នាថ្ងៃទី ២៧ វិច្ឆិកា ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ អាមេរិកសម្តែងនូវការព្រួយបារម្ភចំពោះលិខិតឆ្លងដែនអេឡិចត្រូនិចថ្មីរបស់ចិន មានរូបភាពផ្លូវអណ្តាតគោនៅសមុទ្រខាងកើត។ ថ្លែងមតិក្នុងសន្និសីទការសែត អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Victoria Nuland បានឲ្យដឹងថា៖

“យើងព្រួយបារម្ភយ៉ាងខ្លាំងក្លាចំពោះផែនទីពោលខាងលើ ដែលកំពុងធ្វើឲ្យទំនាក់ ទំនងរវាងប្រទេសទាក់ទិនដល់បញ្ហាលើសមុទ្រខាងកើតកើតមានភាពតានតិន
ថែមទៀត។ តាមគំរោង យើងនឹងលើកឡើងបញ្ហានេះជាមួយចិន​ ដោយសារ កាយវិការរបស់ចិនមិននាំមកផលប្រយោធន៍សំរាប់បរិយាកាសក្នុងតំបន់ទេ។ យើងទាំងឡាយកំពុងស្វែងរកដំណោះស្រាយឲ្យរាល់បញ្ហានេះ។”

មុននោះ ក្រសួងការបរទេសអាមេរិកបានអះអាងថា៖ អាមេរិកមិនទទួលស្គាល់ សេចក្តីថ្លែងការណ៍អំពីអធិបតេយ្យភាព​ ដែលចិនបង្ហាញតាមរយៈផែនទី “អណ្ដាត
គោរ” ក្នុងសិខិតឆ្លងដែននៃប្រទេសនេះ ឡើយ៕

អាមេរិកសម្តែងនូការ ព្រួយបារម្ភចំពោះលិខិតឆ្លងដែនថ្មីរបស់ចិន  - ảnh 1
អាមេរិកសម្តែងនូការព្រួយបារម្ភចំពោះលិខិតឆ្លងដែនអេឡិចត្រូនិចថ្មីរបស់ចិន មានរូបភាពផ្លូវអណ្តាតគោនៅសមុទ្រខាងកើត។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ