អាមេរិកសម្រេចការងារចុងក្រោយសំរាប់ការផ្ទេរប្រគល់សិទ្ធិអំណាច
|
អាមេរិកសម្រេចការងារចុងក្រោយសំរាប់ការផ្ទេរប្រគល់សិទ្ធិអំណាច (VNA) |
(VOVworld) – មុនមួយសប្តាហ៍ពេលថ្ងៃទទួលដំណែងរបស់ប្រធានាធិបតីជាប់
ឆ្នោតអាមេរិក លោក Donald Trump ក្រសួងសន្តិសុខជាតិអាមេរិកបានអះអាង
ថា៖ គ្មានការគំរាមកំហែងផ្ទាល់ណាមួយចំពេះពិធីទទួលសច្ចាប្រណិធានរបស់
ប្រធានាធិបតីទី ៤៥ របស់អាមេរិក ដែលគ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី ២០
មករានោះទេ។ រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិក លោក Jeh Johnson នា
ថ្ងៃទី ១៣ មករា បានឲ្យដឹងថា៖ មនុស្សចំនួន ៧ ដល់ ៩ សែននាក់នឹងចូលរួម
ព្រឹត្តិការណ៍សំខាន់នេះរួមមានក្រុមបាតុកម្មប្រឆាំងជំទាស់ចំនួន ៩៩ ក្រុមផង
ដែរ។ សមត្ថកិច្ចនឹងដាក់ពង្រាយបុគ្គលិកចំនួន ២៨ ពាន់នាក់ដើម្បីធានា
សន្តិសុខសំរាប់ពីធីនេះ។ តាមគំរោង ប្រធានាធិបតី Obama នឹងរៀបចំសន្និសីទ
កាសែតចុងក្រោយក្នុងរយៈពេល ៨ ឆ្នាំកាន់អំណាចរបស់ខ្លួន នាថ្ងៃទី ១៨ មករា
ខាងមុខ។ លោក Obama នឹងមានវត្តមានចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃ
ទី ២០ មករា ក្នុង ពេលដែលលោកប្រគល់សិទ្ធិអំណាចសំរាប់លោក Trump៕